សន្និបាតសភារួមលើកទី៤១របស់សភាអឺរ៉ុប និងសភានៃបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក(41st ACP-EU) ដែលបានប្រព្រឹត្តិនៅថ្ងៃទី១-៣ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងStrasbourg ប្រទេសអាល្លឺម៉ង់ បានបញ្ចប់ជាមួយលទ្ធផលគួរជាទីកត់សម្គាល់។ សូមបញ្ជាក់ថា សន្និបាតនេះគឺជាការជួបប្រជុំរួមរវាងសមាជិកសភាអឺរ៉ុប និងសមាជិកសភានៃប្រទេសACP ដែលមានប្រទេសចំនួន៧៨។
អ្នកចូលរួមសន្និបាតACP-EUលើកទី៤១នេះ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ក្នុងនោះរួមមានផង ដែរនូវបញ្ហានៃការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីចំពោះសាធារណរដ្ឋអ៊ុយក្រែន និងផលប៉ះពាល់នៃសង្គ្រាម នេះចំពោះពិភពលោក។ សន្និបាតនេះបានលើកឡើងថា ការឈ្លានពាននេះមិនត្រឹមតែបង្កទុក្ខវេនាចំពោះប្រជាពលរដ្ឋអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរុញច្រានផងដែរឱ្យតម្លៃស្បៀងនៅទូទាំងពិភពកើនឡើង ដែលនេះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិសុខស្បៀង។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងថ្មីបន្ថែមលើកិច្ចព្រមព្រៀងទីក្រុងកូតុងនូ(new post-Cotonou Agreement)រវាងសភាអឺរ៉ុប និងបណ្តាប្រទេសACP សមាជិកសភាអឺរ៉ុបបានថ្លែងថា ពួកចង់ឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់។
អ្នកចូលរួមក្នុងសន្និបាតខាងលើនេះ បានថ្លែងថាប្រទេសACP និងប្រទេសក្នុងអឺរ៉ុប បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកចំពោះផ្នែកជាច្រើន ដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងការវិនិយោគ ការលើកកម្ពស់វិស័យសុខាភិបាលសកល និងការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សន្និបាតសភារួមលើកទី៤១របស់សភាអឺរ៉ុប និងសភានៃបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក ខាងលើ ក៏បានអនុម័តផងដែរ នូវសេចក្តីសម្រេចមួយស្តីពីតម្រូវការដើម្បីគាំទ្រចំពោះរដ្ឋជាដែនកោះតូចៗ ដែលប្រឈមនឹងបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
សមាជិកសភាអឺរ៉ុប និងសមាជិកសភានៃបណ្តាប្រទេសACP ក៏បានពិភាក្សាគ្នាផងដែរអំពីការគំរាម កំហែងផ្នែកសន្តិសុខចំពោះស្ថិរភាព និងសន្តិភាពក្នុងតំបន់អាហ្វ្រិកខាងលិច និងតំបន់Sahel ដែលគំរាមកំ ហែងនេះបានបង្កការលំបាកដល់អភិបាលកិច្ច និងធ្វើឱ្យកម្រិតនៃភាពក្រីក្រកើនឡើង។ សមាជិកសភា ទាំងអស់ ក៏បានលើកឡើងផងដែរអំពី ការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខក្នុងផ្នែកមួយចំនួននៃតំបន់អាហ្វ្រិកខាងត្បូងនិងតំបន់Sahel ដោយសារវិបត្តិជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងសន្តិសុខដី(Land Security)៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៥-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/europe-faced-with-great-fire-amid-ukraine-war-turkish-parliament-head/2549495
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម