លោក Orban ក្នុងសន្និសីទសារព័ត៌មាននៅកន្លែងទិញទំនិញកម្សាន្ត និងមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុងប៊ុយដាប៉ែស
យោងតាមលទ្ធផលបឋមរបស់ការិយាល័យជាតិរៀបចំការបោះឆ្នោតហុងគ្រីបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធភាព Fidesz-KDNP ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban នៃប្រទេសហុងគ្រី បានឈ្នះការបោះឆ្នោតសភា ។
លោក Orban បានសាទរចំពោះជ័យជម្នះរបស់លោក កាលពីល្ងាចថ្ងៃអាទិត្យ ទី០៣ ខែមេសា ដោយបានមានប្រសាសន៍ថាវាជា “ជ័យជម្នះដ៏ធំធេង” ។ លោក Orban បានជម្រាបជូនដល់ហ្វូងមនុស្សដែលបានចូលរួមអបអរនៅកន្លែងទិញទំនិញកម្សាន្ត និងមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុងប៊ុយដាប៉ែសថា “នយោបាយអភិរក្សបានឈ្នះ នេះមិនមែនជាអតីតកាលទេ នេះគឺជាអឺរ៉ុបនាពេលអនាគត” ។ សម្ព័ន្ធភាព Fidesz-KDNP នាំមុខដោយសំឡេង ៥៤.៦៥% នៃ ៧១% ដែលបានរាប់សន្លឹកឆ្នោត ។ សម្ព័ន្ធភាពគណបក្សប្រឆាំងចំនួនប្រាំមួយបានឈរនៅលំដាប់ទីពីរជាមួយនឹងសំឡេង ៣៣.៥៥% និងសម្ព័ន្ធភាព Mi Hazank (ចលនាមាតុភូមិរបស់យើង) ឈរនៅលំដាប់ទីបីជាមួយនឹងសំឡេង ៦.៤១% ។ សម្ព័ន្ធភាព Fidesz-KDNP បានទទួលអាសនៈចំនួន ១៣៤អាសនៈ ពីសភាដែលមានអាសនៈចំនួន ១៩៩អាសនៈ ដោយទទួលបានសំឡេងភាគច្រើនពីរភាគបីដូចកាលពីឆ្នាំ២០១៨, ឆ្នាំ២០១៤ និងកាលពីឆ្នាំ២០១០ ។
លទ្ធផលផ្លូវការច្បាស់លាស់នឹងចេញផ្សាយនៅពេលក្រោយក្នុងសប្តាហ៍នេះ បន្ទាប់ពីការរាប់សន្លឹក ឆ្នោតពីជនជាតិហុងគ្រីដែលកំពុងរស់នៅក្នុងប្រទេស និងធ្វើការនៅបរទេស ៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ http://www.xinhuanet.com/english/europe/20220404/f66a8e251afd449d96d18ed08cd583c1/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម