រដ្ឋសភារុស្ស៊ីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទទួលស្គាល់ប័ណ្ណ បើកបររបស់ប្រជាពលរដ្ឋអាមេនីក្នុងប្រទេសរុស្ស៊ី
សារព័ត៌មាន TASS News បានរាយការណ៍ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានដាក់ស្នើសេចក្តីព្រាងវិសោធនកម្ម ច្បាប់មួយទៅរដ្ឋសភារុស្ស៊ីស្តីពី ការទទួលស្គាល់ប័ណ្ណបើកបរជាតិរបស់ប្រជាពលរដ្ឋអាមេនី។ វិសោធនកម្ម- ច្បាប់នេះ នឹងពិនិត្យមើលឡើងវិញលើការទទួលស្គាល់ប័ណ្ណបើកបររបស់ប្រជាពលរដ្ឋអាមេនី ខណៈពេល កំពុងធ្វើសកម្មភាពប្រកបអាជីវកម្ម ឬធ្វើការងារពាក់ព័ន្ធនឹងការបើកបរយានជំនិះនៅក្នុងទឹកដីរបស់សហព័ន្ធ រុស្ស៊ី នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីព្រាងវិសោធនកម្មនេះ។ នៅពេលបច្ចុប្បន្ននេះ ការអនុវត្តនេះ ត្រូវបានប្រើប្រាស់ជាមួយប្រជាពលរដ្ឋកៀហ្ស៊ីស៊ីស្ថាន ដែលច្បាប់នេះត្រូវបានចែងថា ភាសារុស្ស៊ីជាភាសា ផ្លូវការ៕
https://www.reporter.am/the-state-duma-will-discuss-the-bill-on-recognizing-the-driving-licenses-of-armenian-citizens-in-russia/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម