លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប បានអញ្ជើញទៅធ្វើទស្សនកិច្ចក្នុងរដ្ឋធានីកៀវ នៃសាធារណរដ្ឋអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ដើម្បីសម្តែងការគាំទ្រ និងសេចក្តីសង្ឃឹមរបស់សហភាពអឺរ៉ុប ចំពោះប្រជាជនអ៊ុយក្រែន និងដើម្បីជាការថ្កោលទោសចំពោះការវាយប្រហារ ខុសច្បាប់របស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។
នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ លោកស្រី Metsola និងលោកMateusz Morawiecki នាយក រដ្ឋមន្រ្តីសាធារណរដ្ឋប៉ូឡូញ បានអញ្ចើញទៅទស្សនាតំបន់មួយក្នុងរដ្ឋធានីវ៉ាសូវីនៃប្រទេសប៉ូឡូញ ដើម្បី សាកសួរសុខទុក្ខជនភៀសខ្លួនអ៊ុយក្រែន ដែលគេចចេញពីសង្រ្គាមក្នុងប្រទេស។ ដំណើរទស្សនកិច្ចរបស់ លោកស្រីប្រធានសភាអឺរ៉ុប ទៅកាន់រដ្ឋធានីកៀវ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកRuslan Stefanc huk ប្រធានរដ្ឋសភា(សភាតែមួយថ្នាក់)របស់ប្រទេសអ៊ុយក្រែន។ នៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរក ថាក្នុងរដ្ឋសភាអ៊ុយក្រែន លោកស្រីMetsola បានថ្លែងថា៖”ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាថា យើង(សភាអឺរ៉ុប)ស្ថិតនៅជាមួយអ្នក(ប្រទេសអ៊ុយក្រែន) ទាំងក្នុងពេលគ្រាល្អ និងគ្រាលំបាក”។
នៅក្នុងអំឡុងពេលនៃការធ្វើទស្សនកិច្ចក្នុងរដ្ឋធានីកៀវ លោកស្រីMetsola បានជួបពិភាក្សាការងារ ជាមួយលោកVolodymry Zelenskyyប្រធានាធិបតីអ៊ុយក្រែន លោកDenys Shmyhal នាយករដ្ឋមន្រ្តីប្រ ទេសអ៊ុយក្រែន លោកRuslan Stefanchukប្រធានរដ្ឋសភាអ៊ុយក្រែន និងតំណាងក្រុមនយោបាយនៅក្នុង រដ្ឋសភាអ៊ុយក្រែន។ នៅក្នុងប្រទេសប៉ូឡូញ លោកស្រីMetsola បានជួបជាមួយក្រុមគ្រួសារជនភៀសខ្លួន អ៊ុយក្រែននៅក្នុងសាលារៀនOtwockក្នុងរដ្ឋធានីវ៉ាសូវី។ នៅទីនោះ លោកស្រីMetsola បានលើកឡើងថា ៖”ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ូឡូញ សហគមន៍ និងប្រជាពល រដ្ឋប៉ូឡូញ។ អ្នកទាំងអស់គ្នាបានផ្តល់នូវទីកន្លែងដែលមានសុវត្ថិភាពនិងសន្តិសុខ ជូនចំពោះប្រជាពលរដ្ឋ អ៊ុយក្រែនដែលកំពុងរងទុក្ខលំបាក។ សណ្តោសប្រណីរបស់អ្នក គឺតំណាងភាពល្អឥតខ្ចោះ របស់អឺរ៉ុប។ ការពិតណាស់ ប្រទេសប៉ូឡូញបាននិងកំពុងទទួលអំរែកយ៉ាងធ្ងន់ធ្ងរពីលទ្ធផលនៃសង្រ្គាមក្នុងប្រទេ សអ៊ុយក្រែន។ ដូច្នេះយើងត្រូវជួយគាំទ្របន្ថែមទៀតដល់ប្រទេសប៉ូឡូញ និងបណ្តាប្រទេសដទៃទៀត ដែលកំពុងទទួលយកជនភៀសខ្លួន ចេញសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220402IPR26553/roberta-metsola
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម