លោក Vuong Dinh Hue ថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូខេត្ត Ben Tre
កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងជំនួបពិភាក្សាមួយក្នុងទីក្រុងហាណូយ ជាមួយថ្នាក់ដឹកនាំនៃខេត្ត Ben Tre ដើម្បីស្តាប់របាយការណ៍ និងផ្តល់មតិយោបល់របស់លោកលើសំណើ និងអនុសាសន៍ទាក់ទងនឹងគម្រោងសំខាន់ៗរបស់ខេត្តដីសណ្ដមេគង្គ ស្របតាមលក្ខណៈវិនិច្ឆ័យ និងតម្រូវ ការនៃកម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គម ។
យោងទៅតាមរបាយការណ៍ដែលបានបង្ហាញខាងលើ ខេត្ត Ben Tre សង្ឃឹមថានឹងទទួលបានជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចឆ្នេរសមុទ្រដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់តំបន់ដីសណ្ដ ។ ខេត្តក៏បានស្នើសុំការអនុញ្ញាតអនុវត្តសាកល្បងគម្រោងការទន្ទ្រាន សមុទ្រនៅតំបន់ឆ្នេរក្នុងតំបន់មួយចំនួន ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចសមុទ្រប្រកបដោយ ប្រសិទ្ធភាព ទប់ស្កាត់ការរអិលបាក់ដី និងបង្កើតតំបន់អភិវឌ្ឍន៍បន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនក្នុងការកសាងតំបន់សេដ្ឋកិច្ចសមុទ្រនៅទូទាំងស្រុកឆ្នេរទាំងបីរបស់ខ្លួន ។ ខេត្ត Ben Tre ក៏បានស្នើឱ្យរដ្ឋាភិបាល មជ្ឈិមបែងចែកដើមទុនពីកម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គមដល់គម្រោងដឹកជញ្ជូនចំនួនប្រាំរបស់ខ្លួន ។ ក្រៅពីនេះ ខេត្តបានស្នើសុំជំនួយបន្ថែមទៀតក្នុងការប្រែក្លាយឌីជីថល និងការអភិរក្ស រមណីយដ្ឋាន បុរាណជាតិ ពិសេសក្នុងចំណោមការងារផ្សេងទៀត ។
ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម ក៏បានឯកភាពលើសំណើបង្កើតច្រករបៀងសេដ្ឋកិច្ចមាត់សមុទ្រ ហើយបានស្នើឱ្យខេត្តសម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគ ព្រមទាំងតំបន់ផ្សេងទៀតក្នុងតំបន់ ។ លោក ក៏បានស្នើឱ្យខេត្ត Ben Tre សិក្សាពីលទ្ធភាពនៃការធ្វើការជាមួយតំបន់ដីសណ្តទន្លេមេគង្គ ផ្សេងទៀតក្នុង ការប្រយុទ្ធប្រឆាំងនឹងការហូរច្រោះឆ្នេរ និងការបង្កើតកន្លែងអភិវឌ្ឍន៍ថ្មីដោយគម្រោងការទន្ទ្រានសមុទ្រ។ ដោយកត់សម្គាល់ថា រដ្ឋសភាវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនត្រៀមខ្លួនជាស្រេចដើម្បី ជួយការងារនេះប្រសិនបើចាំបាច់ ។ លោក Hue បានស្នើឱ្យក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយសំណើរបស់ខេត្តស្របតាមបទប្បញ្ញត្តិ និងគាំទ្រដល់ខេត្ត Ben Tre ក្នុងវឌ្ឍនភាពនៃការផ្លាស់ ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងសុខុមាលភាពសង្គម ។ ប្រមុខរដ្ឋសភាវៀតណាមបានក្រើនរំលឹកខេត្ត Ben Tre ត្រូវយកចិត្តទុកដាក់លើផែនការរយៈពេលវែងស្របតាមច្បាប់ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-considers-proposals-for-ben-tres-key-projects/224465.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម