សភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីខែមករា
កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូងបានឱ្យដឹងថា គណៈ កម្មាធិការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន បានទទួលនូវបច្ចុប្បន្នភាពលើការវាយតម្លៃឯករាជ្យនៃការខូចខាតអគារសភា ដោយ សារតែអគ្គិភ័យឆាបឆេះកាលពីខែមករា ។ ការវាយតម្លៃក្រោយករណីអគ្គិភ័យឆាបឆេះតាំងពីថ្ងៃទី០២ ខែមករា មកថា ភ្លើងបានឆាបឆេះអគាររដ្ឋសភា (សភាជាន់ទាប) បណ្តាលឱ្យខូចខាតយ៉ាងខ្លាំងដល់ផ្នែករចនា សម្ព័ន្ធកណ្តាលចាប់ពីជាន់ទី២ ដល់ជាន់ទី៦ ទោះបីជាមិនបណ្តាលឱ្យដួលរលំអគារទាំងស្រុងក៏ដោយ ។ នៅក្នុង សេចក្តីថ្លែងការណ៍មួយរបស់សភាបានឱ្យដឹងថា ជាន់ក្រោមដីត្រូវបានទឹកជន់លិច ហើយអ្នកស៊ើបអង្កេតនឹងត្រួត ពិនិត្យនៅពេលដែលទឹកត្រូវបានស្រកអស់ ដើម្បីចេញរបាយការណ៍ចុងក្រោយ ដែលនឹងផ្តល់នូវការវាយតម្លៃលម្អិត ដើម្បីកំណត់ពីទំហំនៃការ ខូចខាតសម្រាប់ការស្តារឡើងវិញពេញលេញនៃអគារ រួមទាំងការផ្តល់ការប៉ាន់ស្មានតម្លៃ និងពេលវេលាសម្រាប់ការងារបែបនេះ ៕
https://en.vietnamplus.vn/state-president-na-standing-committee-to-strengthen-coordination/224326.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម