លោក Kais Saied ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី
កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ លោក Kais Saied ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី បានប្រកាសអំពីការរំលាយសភាតំណាងប្រជាជន (ឬសភា) ។ ការប្រកាសនេះត្រូវបានធ្វើឡើង ដោយលោក Saied នៅក្នុងសុន្ទរកថាមួយដែលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋ Wataniya 1 ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា “រដ្ឋត្រូវបានកំណត់គោលដៅដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច….ទំនួលខុសត្រូវរបស់ខ្ញុំគឺការពាររដ្ឋ ស្ថាប័ន និងប្រជាជនរបស់ខ្លួន” ។ លោក Saied មានប្រសាសន៍សំដៅលើមាត្រា៧២ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស ដែលចែងថា “ប្រធានាធិបតីនៃសាធារណ រដ្ឋ គឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាពរបស់ខ្លួនដើម្បីធានាឯករាជ្យភាព និងបន្ត ព្រមទាំងធានាការគោរពរដ្ឋធម្មនុញ្ញ” ។ ដោយពណ៌នាការអំពីប្រជុំសភាលើកមុននេះថា “ខុសច្បាប់” លោក Saied បានមាន ប្រសាសន៍ថា សភា “ត្រូវបានផ្អាកតាំងពីខែកក្កដា ឆ្នាំមុន” ហើយសម័យប្រជុំរបស់ខ្លួន “គ្មានភាពស្របច្បាប់” ។ ប្រមុខរដ្ឋទុយនីស៊ី ក៏បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីសាបព្រោះភាគវឹកវរ និង ការបែកបាក់ផ្ទៃក្នុង ។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា “ស្ថាប័នរឹងមាំ និងមនុស្សដែលមានមនសិការនឹងនៅទីនោះ ដើម្បីប្រឆាំងនឹងការឃុបឃិតណាមួយប្រឆាំងនឹងសន្តិសុខជាតិ ហើយអ្នកនិពន្ធទាំងអស់នៃផែនការនេះនឹងត្រូវបានកាត់ទោសដោយយុត្តិធម៌តាមបទប្បញ្ញត្តិជាធរមាន” ។ លោកបានមាន ប្រសាសន៍បន្ថែមទៀតថា “យើងនឹងបន្តការសាងសង់ទុយនីស៊ីថ្មី….ភាពស្របច្បាប់នឹងជារបស់ប្រជាជន”។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក Saied បានដកតំណែងអតីតនាយករដ្ឋមន្ត្រីលោក Hichem Mechich និងផ្អាករាល់សកម្មភាពទាំងអស់របស់សភា ។ ជាងពាក់កណ្តាលនៃសភាទុយនីស៊ី ដែលមានអាសនៈចំនួន ២១៧អាសនៈ បានបោះឆ្នោតកាលពីថ្ងៃពុធ ទី២៩ ខែមីនា ក្នុងសម័យប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បីលុបចោលក្រឹត្យរបស់ប្រធានាធិបតីដែលបញ្ឈប់មុខងាររបស់សភា ៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-adopts-resolution-on-environmental-protection-tax-rates/223965.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម