logo logo
banner1
ប្រទេសតួកគី ទម្លាក់កម្រិតបោះឆ្នោតរបស់គណបក្សសម្រាប់អាសនៈសភា មកត្រឹម ៧%
 

សម័យប្រជុំរបស់សភាតួកគី

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ សភាតួកគី បានអនុម័តការផ្លាស់ប្តូរផ្លូវច្បាប់ចំពោះច្បាប់ បោះឆ្នោត ដោយបន្ថយកម្រិតបោះឆ្នោតសម្រាប់គណបក្សនយោបាយចូលសភាពី ១០% ទៅ ៧% ។ វិសោធន កម្មច្បាប់បោះឆ្នោតចំនួន ១៥មាត្រា ត្រូវបានដាក់ជូនរដ្ឋសភាជាតិ ដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) ដែលជាគណបក្សកំពុងកាន់អំណាច និងសម្ព័ន្ធមិត្តនយោបាយសំខាន់របស់ខ្លួន គឺគណបក្សចលនាជាតិនិយម (MHP) កាលពីដើមខែមីនាំនេះ ។ មាត្រាចំនួន៧ ត្រូវបានអនុម័តដោយសភាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ។ កម្រិត ១០% បច្ចុប្បន្នសម្រាប់គណបក្សនយោបាយត្រូវបានណែនាំបន្ទាប់ពីរដ្ឋប្រហារយោធាតួកគីកាល ពីឆ្នាំ១៩៨០ ។ ប្រទេសតួកគី ដែលក្រោយមកបានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុប បានទាក់ទាញការរិះ គន់របស់ប្លុកនេះចំពោះកម្រិតខ្ពស់របស់ខ្លួន ។ វិសោធនកម្មក៏លុបចោលលក្ខខណ្ឌអនុញ្ញាតឲ្យមានការផ្ទេរសមាជិក សភារវាងគណបក្សប្រឆាំង ។ តាមរយៈការផ្ទេរនេះ គណបក្សតូចៗដែលទើបបង្កើតថ្មីអាចមានសិទ្ធិឈរឈ្មោះ សម្រាប់ការបោះឆ្នោត ៕

https://en.vietnamplus.vn/state-president-na-standing-committee-to-strengthen-coordination/224326.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`