logo logo
banner1
រដ្ឋសភាប្រទេសប៉ាគីស្ថានបានពិនិត្យ ពិភាក្សាលើញត្តិសម្តែង ការមិនទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
 

លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន

ទីក្រុងអ៊ីស្លាម៉ាបាដ៖ កាលពីវេលាម៉ោង ៤៖០០ រសៀល ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ រដ្ឋសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានពិនិត្យ ពិភាក្សាលើញត្តិសម្តែងការមិនទុកចិត្តចំពោះលោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ទូរទស្សន៍ Geo TV បានរាយការណ៍ថា កាលពីយប់ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ អគ្គលេខាដ្ឋានរដ្ឋសភាប៉ាគីស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី របៀបវារៈនៃកិច្ចប្រជុំ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ អំពីការពិនិត្យ ពិភាក្សាលើញត្តិសម្តែងការមិនទុកចិត្តនេះ។ កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ លោក Shahbaz Sharif ប្រធានគណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន បានដាក់ញត្តិសម្តែងការមិនទុកចិត្តលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ការដាក់ញត្តិនេះ បានធ្វើឱ្យលោក Imran នឹងក្លាយជានាយករដ្ឋមន្ត្រីប៉ាគីស្ថានទី ៣ ដែលប្រឈមមុខនឹងញត្តិសម្តែងការមិនទុកចិត្ត៕

https://zeenews.india.com/world/pakistan-national-assembly-to-discuss-no-confidence-motion-against-pm-imran-khan-today-2449442.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`