សកម្មជនសន្តិភាពប្រទេសហុងគ្រីដាក់ស្បែកជើងនៅក្រៅសភាប្រទេសហ្សកហ្ស៊ី
មានកុមារជិត ១៤៥ នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចូលលុកលុយ របស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ដើម្បីរំលឹកដល់ការបាត់បង់ជីវិតរបស់កុមារ នៅក្នុងសង្គ្រាមដែលកំពុងតែបន្តនៅក្នុងប្រទេសអ៊ុយក្រែន សកម្មជនសន្តិភាពក្នុងប្រទេសហ្សកហ្ស៊ី បានដាក់ស្បែកជើង កុមារជាច្រើនគូនៅខាងក្រៅអាគារសភារបស់ខ្លួនក្នុងរដ្ឋធានីប៊ីលីស៊ី។ បាតុកម្មនៅក្នុងរដ្ឋធានីប៊ីលីស៊ីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។
សារព័ត៌មាន Nexta របស់ប្រទេសបេឡារុសបានឱ្យដឹងថា ស្បែកជើងចំនួន ១៤៥ គូ នេះត្រូវបានគេប្រើប្រាស់សម្រាប់ តំណាងកុមារចំនួន ១៤៥ នាក់ ដែលត្រូវបានប៉ាន់ស្មានថា បានបាត់បង់ជីវិត ចាប់តាំងពីការចូលលុកលុយរបស់ ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២២ មានព្រឹត្តិការណ៍មួយស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុងប្រទេសហុងគ្រី។ សកម្មជនសន្តិភាពបានដាក់ស្បែកជើងជាច្រើនគូនៅតាមមាត់ទន្លេ Danube ដើម្បីរំលឹកដល់ស្ត្រី កុមារ និងមនុស្សចាស់ចំនួន ៣០០ នាក់ ដែលបានបាត់បង់ជីវិត បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់ ប្រទេសរុស្ស៊ីលើរោងល្ខោន ១ កន្លែង ក្នុងទីក្រុង Mariupol ដែលត្រូវបានគេធ្វើជាជម្រកសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ 0១-០4-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://indianexpress.com/article/trending/trending-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម