លោក Mustafa Sentop ប្រធានសភាតួកគី ចូលរួមក្នុងកិច្ចប្រជុំសន្និសីទនៃបណ្តាប្រធានសភាក្នុងសហភាពអឺរ៉ុប
ដែលធ្វើឡើងក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
លោក Mustafa Sentop ប្រធានសភានៃសាធារណរដ្ឋតួកគីបានថ្លែងថា ជាមួយនឹងសង្រ្គាមនៅ ក្នុងប្រទេសអ៊ុយក្រែន អឺរ៉ុបពេលនេះប្រឈមនឹង“ភ្លើងឆេះដ៏សន្ធោសន្ធៅ”។ “អ្វីដែលយើងកំពុងតែកំពុង តែធ្វើនៅទីនេះ ក្នុងប្រទេសស្លូវើនី នៅឯសន្និសីទនៃបណ្តាប្រធានសភានៅក្នុងសហភាពអឺរ៉ុប ខណៈដែល មានភ្លើងឆេះដ៏សន្ធោសន្ធៅ និងវិបត្តិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលសោកនាដកម្មមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កំពុងត្រូវបានចួបប្រទះ ជាមួយនឹងភ្លើងឆេះដ៏សន្ធោសន្ធៅ ជាមួយនឹងរលកនៃជនអន្តោ ប្រវេសន៍ដ៏ធ្ងន់ធ្ងរ បានមកដល់មាត់ទ្វារអឺរ៉ុប?”។ លោក Sentop បានចោទសួរបែបនេះ នៅឯកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង ជួបហ្សាណា រដ្ឋធានីនៃប្រទេសស្លូវើនី។
ចំពោះកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោក Sentop បានរិះគន់ដល់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ចំពោះការបរាជ័យក្នុងការរារាំងសង្រ្គាម ដោយលោកបានបន្ថែមថា ប្លុកអឺរ៉ុបខ្វះខាតនូវគំនិតជាយុទ្ធសាស្រ្ត អាទិភាព និងការព្យាករណ៍របស់ខ្លួន។ “យើងប្រឈមជាមួយនឹងសហភាពអឺរ៉ុបដែល… ស្ថិត ក្រោមឥទ្ធិពលនៃប្រទេសមួយចំនួនតូច ជំនួសឱ្យទស្សនវិស័យដ៏ស្វាហាប់ និងគ្រប់ជ្រុងជ្រោយស្តីពីអនា គត ហើយបានបរាជ័យក្នុងការដាក់បញ្ចូល ប្រទេសដែលមានភូមិសាស្រ្តនយោបាយដ៏ប្រកបដោយសក្តានុពល ដូចជា ប្រទេសតួកគី និងអ៊ុយក្រែនជាដើម”។
លោក Sentop បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាថ្មីៗបំផុតនេះ នៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូលបានបង្ហាញ ថា កិច្ចប្រឹងប្រែងការទូតដ៏ខ្លាំងក្លារបស់លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីកំពុងទទួលបានលទ្ធផលល្អ។ តួកគីកំពុងតែបំពេញបេសកកម្មរបស់ខ្លួន ជាអ្នកសម្រុះសម្រួល ក្នុងនាមជាប្រទេសមួយដែលទាំងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ីជឿទុកចិត្តថាមានមានភាពស្មោះត្រង់ និងយុត្តិធម៌។ រដ្ឋាភិបាល ទីក្រុងអង់ការ៉ាកំពុងតែ “ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់នូវភ្លើងឆេះដ៏សន្ធោសន្ធៅមួយនេះ”៕
http://ព័ត៌មានសភាអន្តរជាតិ ៣១-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/europe-faced-with-great-fire-amid-ukraine-war-turkish-parliament-head/2549495
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម