logo logo
banner1
ប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី ជំទាស់ទៅនឹងការធ្វើជាតូបនីយកម្ម លើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបរទេស នៅក្នុងប្រទេសរុស្ស៊ី
 

 លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី)

រដ្ឋធានីមូស្គូ៖ លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ ឬសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី បានថ្លែងថា លោកស្រីមិនគាំទ្រការធ្វើជាតូបនីយកម្មលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បរទេសដែលត្រូវបានផ្អាក សកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិចនោះឡើយ។ លោកស្រី Valentina Ivanovna Matviyenko បានថ្លែងបញ្ជាក់ថា“ពួកគេ(ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសរុស្ស៊ី) ត្រូវតែសម្រេចចិត្តថាតើ ពួកគេនឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ឬមួយត្រូវចាកចេញ“។ យើងមានសេណារីយ៉ូ និងសំណើផ្ទាល់ខ្លួនរបស់យើងចំពោះ បញ្ហាមួយនេះសម្រាប់ពួកគេ។

លោកស្រីបានថ្លែងថា ជាបុគ្គលផ្ទាល់ខ្លួន លោកស្រីជំទាស់ទៅនឹងរាល់ទម្រង់នៃការធ្វើជាតូបនីយ កម្មលោកស្រីគិតថា មិនគួរធ្វើបែបនេះនោះទេ ប៉ុន្តែយើងមានមធ្យោបាយផ្សេងៗទៀត ក្នុងការដាក់ជំនួសក្រុមហ៊ុនទាំងនេះ ជាមួយក្រុមហ៊ុនរបស់ រុស្ស៊ីយើង តាមរយៈម្ចាស់ភាគហ៊ុន។ លោកស្រីប្រធានសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ីរូបនេះបានថ្លែងបន្ថែមថា ក្រុមហ៊ុន បរទេសទាំងអស់ ត្រូវបង្ខំចិត្តផ្អាកសកម្មភាពសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ក្រោមសម្ពាធដ៏ធ្ងន់ធ្ងរពីក្រុមប្រទេស លោកខាងលិច។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅក្នុងប្រទេស អ៊ុយក្រែន ក្រោយពីសាធារណរដ្ឋ Donetsk និងសាធារណរដ្ឋ Luhansk ដែលប្រកាសបំបែកខ្លួនចេញពីប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យមានការជួយការពារពួកគេប្រឆាំងនឹងការបង្ករឿងពីអ៊ុយក្រែន។ ជាការឆ្លើយតបចំពោះប្រតិបត្តិការរបស់រុស្ស៊ី ក្រុមប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មគ្រប់ជ្រុងជ្រោយលើរដ្ឋាភិបាលទីក្រុងមូស្គូ ដែលរួមទាំង ការបិទដែនអាកាស   និងវិធានការតឹងរ៉ឹងនានា មានគោលដៅលើមន្រ្តីនិងអង្គភាព ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុ ជាច្រើនរបស់រុស្ស៊ី។  ក្រុមហ៊ុនបរទេសខ្លះ បានសម្រេចចិត្តចាកចេញពីប្រទេសរុស្ស៊ី៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/russian-parliamentary-speaker-against-nationa-1489377.html

 

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`