logo logo
banner1
សេចក្តីព្រាងច្បាប់ ស្តីពីការហាមឃាត់សកម្មភាពរបស់ព្រះវិហាគ្រិស្តសាសនា និកាយអូតូដុករបស់រុស្ស៊ី បញ្ជូនដល់សភាអ៊ុយក្រែន
 

ទិដ្ឋភាព ក្នុងសម័យប្រជុំសភាអ៊ុយក្រែន

សេចក្តីព្រាងច្បាប់មួយស្តីពីការហាមឃាត់សកម្មភាព របស់ព្រះវិហារគ្រិស្តសាសនានិកាយអូតូដុក នៅលើទឹកដីរបស់ អ៊ុយក្រែន និងរឹបអូសអចលទ្រព្យ ព្រមទាំងទ្រព្យសម្បត្តិនានារបស់ព្រះវិហារ ត្រូវបាន បញ្ជូនទៅកាន់សភាអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់មានខ្លឹមសារ “ធ្វើវិសោធនកម្មច្បាប់ស្តីពីសេរីភាពនៃមន សិការ និងអង្គការសាសនា… ធ្វើវិសោធនកម្មមាត្រា៣ នៃកថាខណ្ឌទី៥ ដូចខាងក្រោមៈ ដើម្បីការពារ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សកម្មភាពរបស់អង្គការសាសនា(សមាគម)… ដែលមានអង្គការ ចាត់តាំងនៅក្រៅប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសមួយដែលទទួលស្គាល់ដោយច្បាប់ បានប្រព្រឹត្តអំពើ ឈ្លានពានយោធាមកលើអ៊ុយក្រែន និងឬក៏ ត្រួតត្រាផ្នែកណាមួយជាបណ្តោះអាសន្ននៃទឹកដីអ៊ុយក្រែន ត្រូវបានហាមឃាត់”។
អនុលោមតាមសេចក្តីព្រាងច្បាប់ខាងលើ គណៈរដ្ឋមន្រ្តីអ៊ុយក្រែនត្រូវតែ “ចាត់វិធានការចាំបាច់នានា ដើម្បីរឹបអូសយកអចលនទ្រព្យ ទំនិញដែលជាកម្មសិទ្ធិ ភតិសន្យា(កិច្ចសន្យាជួល) ឬលើហេតុផលផ្សេងៗ ទៀតសម្រាប់ការប្រើប្រាស់របស់អង្គការ(សមាគម) ដែលសកម្មភាពទាំងនេះ ត្រូវបានហាមឃាត់ ក្រោម ច្បាប់ថ្មីនេះ”៕

https://www.urdupoint.com/en/world/bill-banning-activities-of-russian-orthodox-c-1489658.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`