រដ្ឋសភានៃសាធារណរដ្ឋនីហ្សេរីយ៉ា គ្រោងនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតលើការវាយប្រហារដែលបណ្តាលឱ្ យមនុស្សស្លាប់យ៉ាងច្រើននៅលើរថភ្លើង ១ ខ្សែ ពីរដ្ឋធានី Abuja ទៅក្រុង Kaduna ដោយក្រុមភេរវករចោរព្រៃប្រដាប់អាវុធ។ កាលពីរសៀលថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមចោរព្រៃប្រដាប់ អាវុធនេះបានវាយប្រហារទៅលើរថភ្លើង ១ ខ្សែ ឆ្ពោះទៅក្រុង Kaduna ដោយការបំផ្ទុះ និងការបាញ់រះដែលបានបណ្តាលឱ្យស្លាប់មនុស្សអស់ចំនួន ៨ នាក់ រងរបួស និងត្រូវបានគេចាប់ពង្រត់ជាច្រើននាក់ទៀត។
នៅក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២២ លោក Hon Nnaji Nnolim សមាជិកសភានីហ្សេរីយ៉ាបានដាក់ញត្តិដ៏មានសារៈសំខាន់មួយសម្រាប់សាធារណៈជាបន្ទាន់ បន្ទាប់ពីនៅពេលថ្មីៗនេះ ក្រុមភេរវករចោរព្រៃប្រដាប់អាវុធបានសម្រុកចូលក្នុងអាកាសយានដ្ឋានក្រុង Kaduna កាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២២ និងបានវាយប្រហារលើរថភ្លើង ១ ខ្សែ។ ចូលរួមក្នុងញត្តិនេះ ឯកឧត្តម Aminu Suleiman សមាជិករដ្ឋសភានីហ្សេរីយ៉ា បានថ្កោលទោសការវាយប្រហារលើរថភ្លើងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់យើង ដោយលោកបានលើកឡើងថា ក្រុមភេរវករចោរព្រៃប្រដាប់អាវុធនេះ បានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងអធិបតេយ្យជាតិរបស់យើងហួសពីអ្វីដែល ប្រជាពលរដ្ឋនីហ្សេរីយ៉ាបានគិត។
លោក Suleiman បានទទូចឱ្យសភាធានាថា ការវាយប្រហារនេះ នឹងមិនកើតឡើងជាថ្មីទៀតឡើយ ហើយសមាជិកសភា គួរតែឱ្យនណាម្នាក់ទទួលខុសត្រូវលើការវាយប្រហារនេះ។ សមាជិកសភា១រូបទៀត គឺឯកឧត្តម Onofiok Luke បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធបង្កើនការយកចិត្តទុកដាក់លើការធានាដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកុំសូវគិតពីសកម្មភាពនយោបាយក្នុងប្រទេសច្រើនពេក។
ការអនុម័តញត្តិនេះ រដ្ឋសភានីហ្សេរីយ៉ា (សភាបៃតង) បានសម្រេចស៊ើបអង្កេតលើការវាយប្រហារលើរថភ្លើង នៅក្រុង Kaduna និងការសម្រុកចូលក្នុងអាកាសយានដ្ឋានអន្តរជាតិ Kaduna។ រដ្ឋសភានីហ្សេរីយ៉ាក៏បានកោះអញ្ជើញ មន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរ ហើយបានស្នើឱ្យមន្ត្រីទាំងនោះចូលបង្ហាញខ្លួននៅមុនការបើកកិច្ចប្រជុំ របស់ថ្នាក់ដឹកនាំសភា និងគណៈកម្មាធិការពាក់ព័ន្ធផ្សេងៗទៀត៕
http://ព័ត៌មានសភាអន្តរជាតិ ៣១-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.naijanews.com/2022/03/30/house-of-reps-probes-kaduna-train-attack-airport-invasion/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម