logo logo
banner1
សន្និបាតសភារួមលើកទី៤១ នៃសភាក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ជាមួយនឹងសភាអឺរ៉ុប នឹងចាប់ផ្តើមនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២
 

សន្និបាតសភារួមលើកទី៤១រវាងសភានៃបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីប(Caribbean) និងប៉ាស៊ីហ្វិក ជាមួយនិងសភាអឺរ៉ុប (41st ACP-EU) គ្រោងនឹងប្រព្រឹត្តិទៅនៅសភាអឺរ៉ុប នៅថ្ងៃទី១-៣ ខែមេសា ឆ្នាំ២០២២ ក្នុងទីក្រុងStrasbourg ប្រទេសអាល្លឺម៉ង់។ សន្និបាតនេះ គឺកិច្ចប្រជុំរួមរវាងសមាជិកស ភាអឺរ៉ុប និងសមាជិកសភានៃប្រទេសACP​ ដែលមានប្រទេសចំនួន៧៨។ អ្នកចូលរួមសន្និបាតACP-EU លើកទី៤១ នេះនឹងពិភាក្សាគ្នាអំពី៖

  • ការគំរាមកំហែងចំពោះស្ថិរភាព សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យ ក្នុងតំបន់អាហ្រ្វិកខាងត្បូង និងតំបន់Sahel
  • ការឈ្លានពានរបស់សហព័ន្ធរុស្សីក្នុងទឹកដីសាធារណរដ្ឋអ៊ុយក្រែន និងផលប៉ះពាល់ជាសកលដែលបណ្តាលមកពីការឈ្លានពាននេះ
  • ជំងឺឆ្លងរាតត្បាតកូវីដ-១៩ កិច្ចសហប្រតិបត្តិការដើម្បីគាំពារការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ការសម្រេចឱ្យបាននូវការគិតគូរដល់សុខភាពជាសកល
  • ការជួយដល់ប្រទេសជាដែនកោះតូចៗ ប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

សន្និបាតសភារួមACP-EU ត្រូវបានបង្កើតឡើង តាមរយៈសុច្ឆន្ទៈរួម ដើម្បីជាវេទិកាសម្រាប់ការជួបប្រជុំគ្នារវាង សមាជិកសភាក្នុងសហគមន៍អឺរ៉ុប(The European Community)ឬហៅម៉្យាងទៀតថាសមា ជិកសភាអឺរ៉ុប ជាមួយនឹងសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិក ការ៉ាអ៊ីប និងអាស៊ីប៉ាស៊ីហ្វិក(ACP Countries) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងកូតុងនូ(Cotonou Agreement)។ សហប្រធានរបស់សន្និបាតនេះគឺលោកCarlos Zorrinho(សមាជិកសភាអឺរ៉ុប) និងលោកPeter Kenilor ea។ កិច្ចព្រមព្រៀងកូតុងនូ ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ ក្នុងទីក្រុងកូតុងនូនៃសាធារណរដ្ឋបេណាំង ដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងប្រទេសចំនួន៧៨ទៀតក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីប និងរដ្ឋនៃក្រុមប៉ាស៊ីហ្វិក។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីជំរុញនិងលើកកម្ពស់វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍវប្បធម៌ ការអភិវឌ្ឍសង្គមនៃបណ្តាប្រទេសACP ជាមួយនឹងទស្សនវិស័យរួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាព និងសន្តិសុខ និងលើកកម្ពស់បរិស្ថាននយោបាយប្រជាធិបតេយ្យឱ្យមានស្ថិរភាព៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ៣១-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/europe-faced-with-great-fire-amid-ukraine-war-turkish-parliament-head/2549495



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`