លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន
លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន រំពឹងថានឹងថ្លែងសុន្ទរ កថាទៅកាន់សភាអូស្ត្រាលី នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ សុន្ទរកថារបស់លោក Zelenskyy នឹងធ្វើឡើងនៅម៉ោង ៥.៣០នាទីល្ងាច ដើម្បីថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ចំពោះ ការគាំទ្រដល់អ៊ុយក្រែន ក្នុងគ្រាដែលជម្លោះដែលបង្កឡើងដោយការឈ្លានពានពីដោយរុស្ស៊ី បានឈាន ចូលដល់ខែទី២។ កាលពីសប្តាហ៍មុន លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រា្តលីបានធ្វើការកត់ សម្គាល់ពីលទ្ធភាពរបស់លោកប្រធានាធិបតី Zelenskyy ថ្លែងសុន្ទរកថា មកកាន់សភាអូស្រ្តាលីក្នុងអំឡុង ពេលសប្តាហ៍នៃសម័យប្រជុំថវិកា បន្ទាប់ពីលោកបានថ្លែងទៅកាន់សភាសហរដ្ឋអាម៉េរិក សភាសហភាព អឺរ៉ុប និងសភាចក្រភពអង់គ្លេស ជាដើម។ លោកនាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងប្រាប់ស្ថានីយវិទ្យុ 4BC ថា លោកបានពិភាក្សាគ្នាជាមួយមេដឹក នាំអ៊ុយក្រែន អំពីការថ្លែងសុន្ទរកថាមកកាន់សភាអូស្រ្តាលី។ “យើងបានទាក់ទងជាទៀងទាត់ ជាមួយប្រធា នាធិបតី និងនាយករដ្ឋមន្រ្តីអ៊ុយក្រែន។ លោក Scott Morrison បានថ្លែងប្រាប់”។ ទាំងលោក Scott Morri son និងមេដឹកនាំគណបក្សប្រឆាំង បានថ្កោលទោសខ្លាំងៗ ចំពោះការវាយប្រហារយោធាមកលើប្រទេស អ៊ុយក្រែនពីសំណាក់លោកប្រធានាធិបតីរុស្ស៊ី Vladimir Vladimirovich Putin ដែលបានសម្លាប់ជន ស៊ីវិលជាង១០០០ នាក់ និងផ្លាស់ទីជម្រកជាង ១០លាននាក់៕
https://www.news.com.au/national/politics/ukraines-president-to-address-australian-parliament/news-story/be56294c73305b4770b0e87bc214b8ae
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម