logo logo
banner1
សភាប្រទេសស្រីលង្កាគ្រោងបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
 

គណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា

សារព័ត៌មាន ECONOMYNEXT ៖ គណៈរដ្ឋមន្ត្រីរបស់សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីសង្កា បានអនុម័តសំណើមួយ ដែលត្រូវបានស្នើឡើងដោយលោក Basil Rajapaksa រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សុំបញ្ជូនរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្តីពី ប្រជាជាតិដីកោះដែលកំពុងជួបវិបត្តិទៅកាន់សភា។ របាយការណ៍មួយដែលទើបទទួលបានពីសេវាព័ត៌មានរបស់រដ្ឋាភិបាលបាន ឱ្យដឹងថា របាយការណ៍ស្តីពី ប្រទេសស្រីលង្កានេះ ដែលត្រូវបានគេចេញផ្សាយសម្រាប់ឆ្នាំ២០២១ ស្របតាមមាត្រា៤ នៃកិច្ចព្រមព្រៀងស្តីពី មូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបានគេចុះផ្សាយរួចហើយកាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២២។ គណៈរដ្ឋមន្ត្រីបានពិនិត្យ និងអនុម័តលើសំណើដែលត្រូវបានបញ្ជូនមកដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្តុនេះរួចហើយ ហើយគ្រោងនឹងបញ្ជូន របាយការណ៍នេះទៅសភាដើម្បីពិនិត្យ និងអនុម័ត។
កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ប្រធានគណបក្សកាន់អំណាចនៅក្នុងជួរដ្ឋាភិបាលបានថ្លែងថា រដ្ឋាភិបាលគ្រោងនឹងបើកកិច្ចប្រជុំសភារបស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍នេះនៅដើមខែមេសា ឆ្នាំ២០២២ ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មាននានា។ លោក Ranil Wickremesinghe អតីតនាយករដ្ឋមន្ត្រីស្រីលង្កា បានអំពាវនាវជាបន្ទាន់ឱ្យមានកិច្ចពិភាក្សាលើរបាយការណ៍នេះ។ លោក Wickremesinghe និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានកែពាក្យសំដីរបស់ខ្លួនដែលធ្លាប់តែលើកឡើងកាលពីមុនអំពីភាពស្ទាក់ស្ទើរដែលត្រូវបានគេចោទប្រកាន់មកលើរដ្ឋាភិបាលថា បានចូលរួមធ្វើរបាយការណ៍នេះជាមួយសមាជិកសភា៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://economynext.com/sri-lanka-cabinet-nod-for-tabling-imf-report-in-parliament-92215/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`