ទិដ្ឋភាពនៅខាងក្រៅអាគារសភានៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា
សភានៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាបានបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន ៤៤ ពាក់ព័ន្ធនឹងការពិនិត្យ មើលលើរដ្ឋធម្មនុញ្ញទៅសភារដ្ឋចំនួន ៣៦ ដើម្បីបន្ថែមការងារនីតិកម្ម។ សេចក្តីព្រាងច្បាប់ចំនួន ៤៤ នេះ ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភារួចហើយ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ មានតែសេចក្តី ព្រាងច្បាប់ចំនួន ៤៤ ប៉ុណ្ណោះ ដែលត្រូវបានអនុម័តក្រៅពីសេចក្តីព្រាងច្បាប់ចំនួន ៦៨ ដែលត្រូវបានពិនិត្យ និងពិភាក្សាដោយសមាជិកសភានៅក្នុងដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញ។ កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោក Amos Ojo អគ្គលេខាធិការសភា បានបញ្ជូនសេចក្តីព្រាងច្បាប់ទាំងនេះទៅលេខាធិការ សភារដ្ឋចំនួន ៣៦ ប្រចាំទីក្រុងអាប៊ូហ្សា៕
https://www.google.com/search?q=Amos+Ojo&source=hp&ei=BLZDYr6sNIWNseMPorKdqAo&iflsig=AHkkrS4AAAAAYkPEFP2X6cITkGv3vMC5DPuLTpur5BM_&ved=0ahUKEwi-vo6B2-z2AhWFRmwGHSJZB6UQ4dUDCAY&uact=5&oq=Amos+Ojo&gs_lcp=Cgdnd3Mtd2l6EAMyCAguEIAEENQCMggILhCABBDUAjIGCAAQFhAeMgYIABAWEB4yCAgAEBYQChAeMgYIABAWEB5QAFgAYJYMaABwAHgAgAGRAogBkQKSAQMyLTGYAQCgAQKgAQE&sclient=gws-wiz
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម