logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែននឹងថ្លែងសុន្ទរកថា ទៅកាន់សភាក្រិកនៅចំពេលដែលមានការជំទាស់ពីគណបក្សឆ្វេង និងស្តាំនិយមជ្រុល
 

លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន

លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែននឹងថ្លែងសុន្ទរកថា ទៅកាន់សភាក្រិក ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការអញ្ជើញពីលោក Kyriakos Mitsotakis នាយក  រដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក។ ក្នុងពេលដែលគណបក្សនយោបាយនានាសាទរសកម្មភាពនេះ គណបក្សឆ្វេងនិយមជ្រុល និងគណបក្សស្តាំនិយមជ្រុលបានបង្ហាញការជំទាស់របស់ខ្លួន។ ការថ្លែងសុន្ទរកថារបស់ លោកប្រធានាធិបតី Zelenskyy តាមប្រព័ន្ធនិម្មិត​នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី៣០  ឬថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២  សប្តាហ៍នេះ ដោយមានរយៈពេលប្រហែល ២០នាទី​។

គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្ស Syriza និងក្រុមគណបក្សជនសង្គមនិយម បានស្វាគមន៍ដំណឹងមួយនេះ ដោយពណ៌នាថា ជា “ការបោះជំហានទៅរកសាមគ្គីភាព ជាវិជ្ជមានមួយ”។ ផ្ទុយទៅវិញ គណបក្សជនកុម្មុយនិស្ត(KKE) ដែលមានសមាជិកសភា តែ ១៥រូប ​នៅក្នុងសភាដែលមាន ៣០០អាសនៈ បានព្រលយពាក្យថា  ខ្លួននឹងអវត្តមានក្នុងអំឡុងពេលលោកប្រធានាធិបតី Zelenskyy ថ្លែងសុន្ទរកថា។ លោក Zelenskyy តំណាងនូវរដ្ឋាភិបាលប្រតិកិរិយាមួយដែលទទួលបានការគាំទ្រពីខាងរដ្ឋាភិបាលសហ រដ្ឋអាម៉េរិក អង្គការអូតង់ និងសហភាពអឺរ៉ុប ហើយត្រូវទទួលខុសត្រូវដូចរុស្ស៊ីដែរ ចំពោះការយកប្រជាជនអ៊ុយក្រែនធ្វើជាឆាកល្ខោន។

រដ្ឋាភិបាលមួយនេះបានគាំទ្រ និងធ្វើសមាហរណកម្មអង្គការណាហ្ស៊ី ផ្តន្ទាទោស ដាក់ពន្ធនាគារលើជនកុម្មុយនិស្ត​ និងបានដាក់គណបក្សកុម្មុយនិស្តឱ្យនៅក្រៅច្បាប់។ ជំហររបស់ យើង គឺច្បាស់ណាស់ ហើយយើងនឹងធ្វើដូចគ្នាផងដែរ ប្រសិនបើលោកប្រធានាធិបតី Putin ឬលោក Biden មកក្រិក។ នេះបើ តាមសារព័ត៌មានក្រិក បានស្រង់សម្តីចេញពីប្រភពគណបក្សជនកុម្មុយនិស្តក្រិក KKE។

គណបក្សប្រជានិយមស្តាំនិយមជ្រុល “Greek Solution” បានថ្លែងថា ខ្លួននឹងស្នើឱ្យលោក Zelens kyy ពន្យល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងវិស័យការពារជាតិរបស់អ៊ុយក្រែនចុះហត្ថលេខាជាមួយតួកគី។ គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋាភិបាលក្រិកបានបញ្ជូនយន្តហោះដឹកជញ្ជូនប្រភេទ C-130 ចំនួន ២គ្រឿង ទៅកាន់អ៊ុយក្រែន ដោយផ្ទុកនូវជំនួយយោធា ដូចជា កាំភ្លើងវែងប្រភេទ Kalashnikov និងកាំភ្លើងបាញ់ គ្រាប់រ៉ុកកែតជាដើម។ តាមការស្ទង់មតិថ្មីមួយបានបង្ហាញថា បើទោះបីជា ប្រជាជនក្រិកភាគច្រើនគាំទ្រ ការដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែប្រមាណស្ទើរតែ ៦៦% បានជំទាស់ទៅនឹងការសម្រេចចិត្តរដ្ឋាភិបាល ក្នុងការបញ្ជូនសម្ភារៈបរិក្ខារយោធាទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/short_news/zelenskyy-to-address-greek-parliament-amid-opposition/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`