រូបទង់ជាតិនៃសាធារណរដ្ឋតួកគី
សភានៃសាធារណរដ្ឋតួកគីនឹងចាប់ផ្តើមពិភាក្សាដេញដោល លើសេចក្តីព្រាងច្បាប់មួយនេះក្នុង សប្តាហ៍នេះ ដែលក្នុងនោះការដាក់ពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ក្នុងវិស័យហិរញ្ញវត្ថុនឹងត្រូវកើន ៥% គឺពី២០% ឡើងដល់ ២៥% និងអាចផ្តន្ទាទោសជាប់ពន្ធធនាគារ ចំពោះការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ក្រុមហ៊ុន នៅក្នុងបណ្តាញសង្គម។ គណបក្សកាន់អំណាច គឺគណបក្ស AK របស់លោក Recep Tayyip Erdoğan ប្រធានាធិបតីតួកគី បានដាក់សេចក្តីព្រាងច្បាប់ដែលមាន ៣៩មាត្រានេះ ទៅកាន់សភា កាលពី ល្ងាចថ្ងៃសុក្រសប្តាហ៍មុន ហើយការពិភាក្សាដេញដោលគ្រោងនឹងចាប់ផ្តើមឡើងនៅ ក្នុងគណៈកម្មការ ផែនការ និងថវិកានៃសភាតួកគី នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ។ ផែនការតម្លើងអត្រាពន្ធនឹងត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០២២នេះតទៅ លើធនាគារ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ សហគ្រាសគ្រប់គ្រងទ្រព្យសម្បត្តិ និងក្រុមហ៊ុនធានារ៉ាប់រង។ សេចក្តីព្រាងច្បាប់នេះ ក៏មានខចែង ផងដែរពីការពង្រីកវិធានការដើម្បីការពារកេរ្តិ៍ឈ្មោះធនាគារ រួមទាំងក្រុមហ៊ុនដែលមានធុរកិច្ចដូចគ្នា។ សេចក្តីព្រាងច្បាប់ខាងលើនេះនឹងដាក់ទោសជាប់ពន្ធធនាគាពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬពិន័យលើជនទាំងឡាយ ណាដែលត្រូវបានរកឃើញថា បានចែកចាយព័ត៌មានដែលគ្មានមូលដ្ឋាន ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តនៅ ក្នុងវិស័យហិរញ្ញវត្ថុ ឬធ្វើឱ្យគ្រោះថ្នាក់រចនាសម្ព័ន្ធហិរញ្ញវត្ថុ៕
https://www.brecorder.com/news/40163467/turkish-parliament-to-debate-finance-sector-corporate-tax-rise
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម