សភាប្រទេសប៉ាគីស្ថានសន្យាថានឹងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)
ទីក្រុងអ៊ីស្លាម៉ាបាដ៖ លោក Kauda Babar សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានដែលតំណាងឱ្យប្រទេសប៉ាគីស្ថាននៅក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ សម្រាប់ភាពអនុគ្រោះ និងសន្តិភាព (International Parliament for Tolerance and Peace, IPTP) បានថ្លែងថា សភាប្រទេសប៉ាគីស្ថានបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពទាំងស្រុង (Sustainable Development Goals, SDGs)។
ការផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ (SDGs) គឺជា ការប្រឈមមួយក្នុងចំណោមការប្រឈមធំៗជាច្រើនទៀត ជាពិសេស សម្រាប់ប្រទេសអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍។ ការថ្លែងរបស់លោក Babar នេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំអង្គនៃសភា អន្តរជាតិសម្រាប់ភាពអនុគ្រោះ និងសន្តិភាព ដែលត្រូវបានរៀបចំក្រោមសន្និសីទស្តីពី ភាពអនុគ្រោះ និង ការរួមរស់នៅជាមួយគ្នា ដែលបានប្រព្រឹត្តទៅនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
សម័យប្រជុំនេះ មានការចូលរួមពីសមាជិកសភាជាច្រើនរូប មកពីជុំវិញពិភពលោកដែលចង់បាន សន្តិភាពរួមជាមួយព្រឹទ្ធសមាជិក Babar ដើម្បីផ្តល់ជាសារយ៉ាងសំខាន់មួយក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសន្តិភាព» នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមួយដែលទើបទទួលបាន។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក ព្រឹទ្ធសមាជិក Babar បានសង្កត់ធ្ងន់ថា អំពើឃោរឃៅកំពុងតែប្រព្រឹត្តនៅក្នុងតំបន់ Jammu និងតំបន់ Kashmir ដែលត្រូវបានកាន់កាប់ដោយសាធារណរដ្ឋឥណ្ឌា ហើយបានទទូចឱ្យវេទិកានេះ ដើរតួនាទីរបស់ខ្លួនដើម្បីការពារសិទ្ធិប្រជាពលរដ្ឋដែលគ្មានកំហុសនៅតំបន់តំបន់ Jammu និងតំបន់ Kashmir ដែលកំពុងកាន់កាប់ដោយឥណ្ឌា។
លោក Babar បានលើកឡើងថា សមាជិកសភាទាំងអស់ត្រូវឱ្យឧទាហរណ៍អំពីភាពអនុគ្រោះតាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិ និងការសន្យារបស់ខ្លួន។ សមាជិកសភាទាំងអស់ត្រូវតែជៀសវាងពីការធ្វើសុន្ទរកថាដែលញុះញង់ឱ្យមានការរើសអើង សេចក្តីស្អប់ និងភាពរើសអើងសាសនាឥស្លាម៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://dailytimes.com.pk/909254/pakistans-parliament-fully-committed-to-achieve-sdgs/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម