logo logo
banner1
សភាប្រទេសប៉ាគីស្ថានបើកសម័យប្រជុំជាមួយញត្តិសម្តែង ការមិនទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានបច្ចុប្បន្ន
 

លោក Imran Khan នាយក រដ្ឋមន្ត្រីប៉ាគីស្ថាន

ទីក្រុងអ៊ីស្លាម៉ាបាដ៖ សារព័ត៌មាន Dawn បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបើកសម័យប្រជុំរបស់ខ្លួន បន្ទាប់ពីសម្រាកវិស្សវិស្សមកាល អស់រយៈពេល ២ ថ្ងៃ ជាមួយនឹងការដាក់ញត្តិសម្តែងការមិនទុកចិត្តប្រឆាំងនឹងលោក Imran Khan នាយក រដ្ឋមន្ត្រីប៉ាគីស្ថាន។ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ លោក Sheikh Ahmed រដ្ឋមន្ត្រីក្រសួង មហាផ្ទៃប៉ាគីស្ថានបានថ្លែងបា្រប់សន្និសីទសារព័ត៌មានមួយថា ការបោះឆ្នោតលើញត្តិសម្តែងការមិនទុកចិត្តនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ប្រសិនបើលោក Asad Qaiser ប្រធានរដ្ឋសភា ប៉ាគីស្ថានអនុញ្ញាតិឱ្យដាក់ញត្តិសម្តែងការមិនទុកចិត្តនៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែលោក Rashid បានឱ្យតម្រុយថា រដ្ឋាភិបាលទំនងជាស្វែងរកវិធីដើម្បីពន្យារការបោះឆ្នោតមួយនេះ៕

https://www.freepressjournal.in/world/pakistan-national-assembly-to-begin-session-with-non-confidence-motion-against-pm-imran-khan



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`