logo logo
banner1
សភាអ៊ីរ៉ាក់ពន្យារពេលក្នុងការបោះឆ្នោតប្រធានាធិបតីថ្មី ទៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
 

ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋអ៊ីរ៉ាក់

ប៉ុស្តិទូរទស្សន៍ជាតិអ៊ីរ៉ាក់ Iraqiya channel បានផ្សព្វផ្សាយថា  សភានៃសាធារណរដ្ឋអ៊ីរ៉ាក់បានសម្រេចពន្យារពេល ក្នុងការបោះឆ្នោតប្រធានាធិបតីថ្មី ទៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រោយពីមិនអាចរកបានកូរ៉ុម​គ្រប់គ្រាន់ ដោយសារតែ ជម្លោះនយោបាយក្នុងចំណោម ក្រុមអ្នកនយោបាយក្នុងសភា។ សភាអ៊ីរ៉ាក់បានបើកសម័យ ប្រជុំកាលពីល្ងាច ថ្ងៃសៅរ៍  ទី២៦ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសភាចំនួន ២០២រូប នៃសភាដែលមាន៣២៩  អាសនៈ ហើយការបោះឆ្នោតប្រធានាធិបតីថ្មី ត្រូវបានពន្យារពេល ដោយសារតែសភាមិនអាច រកបានកូរ៉ុមគ្រប់គ្រាន់ ២ភាគ៣។

ក្រោយពីប្រជុំបានមួយរយៈខ្លី សភាបានលើកពេលប្រជុំរបស់ខ្លួនរហូតដល់ថ្ងៃទី២៨ ខែមីនា ខណៈដែលការបោះឆ្នោត ប្រធានាធិបតីថ្មី លើកពេលរហូតដល់ថ្ងៃទី៣០ ខែមីនា ដើម្បីទុកពេលវេលាគ្រប់គ្រាន់ឱ្យក្រុមគណបក្សនយោបាយចរចា ការខ្វែងគំនិតគ្នាលើនីតិវិធីនយោបាយ។ នាពេលមុននេះ សភាអ៊ីរ៉ាក់ បានកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃប្រជុំសភា ដើម្បីបោះឆ្នោតប្រធានាធិបតីថ្មី។ មានបេក្ខជនឈរឈ្មោះប្រមាណ ៤០រូប ក្នុងនោះរួមទាំង លោកប្រធានាធិបតី Barham Salih តំណាងគណបក្សអ្នក  សេ្នហាជាតិជនជាតិឃឺត(PUK) និងលោក Rizgar Mohammed Amin អតីតប្រធានចៅក្រម នៃអង្គជំនុំជម្រះពិសេសអ៊ីរ៉ាក់ ដែលរៀបចំការកាត់ទោសលោក Saddam Hussein អតីតប្រធានាធិបតីអ៊ីរ៉ាក់ នឹងប្រកួតប្រជែងតំណែងប្រធានាធិបតី។

ការពន្យារពេលនេះ បានកើតមានឡើងនៅចំពេលដែលមានជម្លោះនយោបាយក្នុងចំណោមគណ បក្សនិកាយ Shiite។ ចលនា Sadrist របស់បព្វជិតនិកាយ Shiite លោក Moqtada al-Sadr បានប្តេជ្ញា បង្កើតសំឡេងភាគច្រើនថ្មី មកពីគណបក្សនានាដែលឈ្នះឆ្នោត ក្រោយពីសាវ័ករបស់លោកនាំមុខ ដោយ មាន ៧៣អាសនៈ នៃអាសនៈសភាទាំង ៣២៩ នៅក្នុងការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ លោក Moqtada al-Sadr គឺជាអ្នកនយោបាយគាំទ្រអ៊ីរ៉ង់ ប៉ុន្តែយ៉ាងណាក៏ដោយ លោកចង់បង្កើតរដ្ឋាភិបាលកុងសង់ស៊ីសមួយ ដោយរួមបញ្ចូលក្រុមគណបក្សនយោបាយទាំងអស់ ដូចរដ្ឋាភិបាលបន្តបន្ទាប់គ្នា ក្រោយឆ្នាំ២០០៣។

ក្រោមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ សមាជិកសភាត្រូវបោះឆ្នោតប្រធានាធិបតីថ្មីមួយចេញពីបេក្ខជន ដោយសំឡេងភាគច្រើន ២ភាគ៣ នៃសភាដែលមាន​ ៣២៩អាសនៈ ហើយប្រធានាធិបតី ត្រូវបានកំណត់កាន់អំណាចបានតែ ២អាណត្តិប៉ុណ្ណោះ ដោយក្នុងមួយអាណត្តិ ៤ឆ្នាំ។ នៅពេលជាប់ឆ្នោតប្រធានាធិបតីថ្មីរូបនោះនឹងស្នើទៅកាន់ក្រុមសមាជិកសភា ដែលមានអាសនៈច្រើនជាងគេ តែងតាំងបេក្ខជននាយករដ្ឋមន្រ្តី១រូប ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងរយៈពេល ៣០ថ្ងៃ៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1103919004/Iraqs-Parliament-postpones-vote-on-new-President-to-March-30?source=321



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`