logo logo
banner1
អែលសាល់វ៉ាឌ័រ ដាក់ប្រទេសក្នុងស្ថានភាពអាសន្ន នៅចំពេលដែលមានការកើនឡើងនៃមរណភាពក្រោមកណ្តាប់ដៃរបស់ជនប្រដាប់អាវុធ
 

ប្រធានាធិបតីអែលសាល់វ៉ាឌ័រ ស្នើសភាដាក់ប្រទេសក្នុងស្ថានភាពអាសន្ន

កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋអែលសាល់វ៉ាឌ័របានអនុម័តនូវ សំណើរបស់លោកប្រធានាធិបតី Nayib Bukele ដើម្បីដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ក្រោយពីមាន មនុស្សជាង ៦០នាក់ ត្រូវបានបាញ់សម្លាប់ ដោយជនប្រដាប់អាវុធ តែ១ថ្ងៃ។ លោក Nayib Bukele បាន ទទូចឱ្យសមាជិកសភាដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីប្រយុទ្ធនឹងរលកនៃអំពើហិង្សដល់ស្លាប់។
សំណើខាងលើទទួលបានការអនុម័តក្នុងសំឡេង ៦៧ គឺស្ទើរតែ ៨០% នៃសមាជិកសភានៅក្នុង សភានីតិប្បញ្ញត្តិអែលសាល់វ៉ាឌ័រ។ សមាជិកសភាមកពីគណបក្សនយោបាយចំនួន ៥ ផ្សេងគ្នា រួមទាំង ឥស្សរជនគណបក្សប្រឆាំងផងដែរ ក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ អនុលោមតាមមាត្រា២៩។ លោកប្រធានា ធិបតីបានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធឺរបស់លោកបែបនេះ។ ក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរ ហាមឃាត់ការប្រមូលផ្តុំសាធារណៈ និងការចួបជុំ និងពង្រីកនីតិវិធីរដ្ឋបាលនៃការឃុំខ្លួន រហូតដល់ ៣០ថ្ងៃ ដើម្បីប្រមូលភស្តុតាងចាំបាច់ កំណត់អត្តសញ្ញាណ និងបំបែកសំណុំរឿងឧក្រិដ្ឋជន៕

https://www.bignewsnetwork.com/news/272426598/el-salvador-imposes-state-of-emergency-amid-increased-deaths-at-hands-of-gangs



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`