លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Talant Mamytov តាមរយៈប្រព័ន្ធនិម្មិត
លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានជួបសន្ទនាការងារជា មួយលោក Talant Mamytov ប្រធានសភានៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាមរយៈប្រព័ន្ធនិម្មិត ។ លោក Li កត់ សម្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនតែងតែកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កៀហ្ស៊ីស៊ីស្ថានលើ បញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន និងកង្វល់សំខាន់ៗ រួមទាំងបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ខេត្តស៊ីន ជាំង និងទីក្រុងហុងកុង ។ លោក Li បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តគាំទ្រផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យ ដែលត្រូវបានជ្រើសរើសដោយកៀហ្ស៊ីស៊ីស្ថាន ។ លោក Li បានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែបន្តអនុវត្តន៍ កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រ ការថែទាំសុខភាព និងវិស័យផ្សេងៗទៀត ព្រមទាំងរួមគ្នាកសាងសហគមន៍សុខភាពរវាងប្រទេសទាំងពីរ ។ លោកបានមានប្រសាសន៍ បន្ថែមទៀតថា ភាគីទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យ កាន់តែប្រសើរឡើង ពង្រីកទំហំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមគ្នាកសាងផ្លូវមួយខ្សែក្រវាត់មួយ ដែល មានគុណភាពខ្ពស់ និងបន្តធ្វើឱ្យស៊ីជម្រៅរវាងប្រជាជន និងប្រជាជន ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ ៕
https://en.vietnamplus.vn/wb-regional-vice-president-lauds-vietnams-socioeconomic-development/223915.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម