logo logo
banner1
សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើសមាជិកសភារុស្ស៊ី ៣០០រូប និងក្រុមហ៊ុនវិស័យការពារជាតិ ៤០
 

ទិដ្ឋភាពក្នុងសម័យប្រជុំសភាសហព័ន្ធរុស្ស៊ី

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើសមាជិកសភា ជាង៣០០រូប ដែលភាគច្រើនគឺជាសមាជិកសភាឌូម៉ា(សភាជាន់ទាបរុស្ស៊ី) ដែលជាការកើនឡើងនៃការ ដាក់ទណ្ឌកម្មដ៏គួរឱ្យកត់សម្គាល់លើទីក្រុងមូស្គូ ចំពោះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសភា ទាំងនោះ ស្ថិតក្នុងចំណោមរូបវន្តបុគ្គល និងនីតិបុគ្គលចំនួន ៤០០ ដែលសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌ កម្ម ហើយក្រុមហ៊ុនវិស័យការពារជាតិជាង ៤០ ក្រុមហ៊ុនក៏នឹងត្រូវប្រឈមនឹងទណ្ឌកម្មផងដែរ។
សេតវិមានបានថ្លែងថា “ទណ្ឌកម្មរបស់យើងលើសហព័ន្ធរុស្ស៊ី គឺមិនធ្លាប់មានពីមុនមកទេ មិនដែល ធ្លាប់មាននៅក្នុងកាលៈទេសៈណាផ្សេង ដែលយើងធ្វើសកម្មភាពយ៉ាងលឿនរហ័សបែបនេះ ហើយនៅក្នុង ការសម្របសម្រួលបែបនេះ ដើម្បីដាក់ចេញនូវបង់តម្លៃដ៏ធ្ងន់ធ្ងរមួយនេះ ទៅលើប្រទេសណាមួយនោះ ឡើយ”។ ទណ្ឌកម្មខាងលើ ត្រូវបានដាក់ចេញដោយសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងសមាជិក នៃក្រុមប្រទេស G7។ ជាសរុប សហរដ្ឋអាម៉េរិកកំពុងដាក់ទណ្ឌកម្មលើសមាជិកសភាឌូម៉ាចំនួន ៣២៨រូប រួមទាំងសភាឌូម៉ាដោយចាត់ទុកជា អង្គភាពមួយ និងដាក់ទណ្ឌកម្មផងដែរទៅលើលោក Herman Gref ប្រធានធនាគារដ៏ធំបំផុតរបស់រុស្ស៊ី Sberbank អភិជនរុស្ស៊ី លោក Gennady Timchenko និងសមាជិក គ្រួសារ ព្រមទាំងក្រុមប្រឹក្សាភិបាលចំនួនចំនួន១៧រូប របស់ Sovcombank ដែលជាស្ថាប័នហិរញ្ញវត្ថុមួយ របស់សហព័ន្ធរុស្ស៊ី ៕

https://www.washingtontimes.com/news/2022/mar/24/us-sanctions-300-russian-parliament-members-40-def/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`