logo logo
banner1
សភាហ្គាណា បោះឆ្នោតលុបចោលទោសប្រហារជីវិត
 

រូបភាពតំណាងការប្រហារជីវិតដោយព្យួរក ក្នុងពន្ធនាគារនៃសាធារណរដ្ឋហ្គាណា

សភានៃសាធារណរដ្ឋហ្គាណាបានបោះឆ្នោតលុបចោលទោសប្រហារជីវិត។ ការលុបចោលទោស ប្រហារជីវិតធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសចុងក្រោយមួយក្នុង​ចំណោម​ប្រជាជាតិអាហ្រ្វិកជាច្រើន ដែលបានលុបចោលទោសប្រហារជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ពន្ធនាគារហ្គាណាបានឱ្យដឹងថា គ្មាននរណាម្នាក់ត្រូវបានកាត់ទោស​ប្រហារជីវិតនោះទេនៅក្នុងប្រទេសហ្គាណា ចាប់តាំងពីឆ្នាំ១៩៩៣មក បើទោះបីជា មានមនុស្ស១៧៦នាក់ ស្ថិតក្នុងបញ្ជីឈ្មោះត្រូវប្រហារជីវិតកាលពីឆ្នាំ២០២២ក៏ដោយ។

សេចក្តីព្រាងច្បាប់ថ្មីនឹងធ្វើវិសោធនកម្មលើច្បាប់បទល្មើសព្រហ្មទណ្ឌ ដោយជាប់ពន្ធនាគារមួយជីវិត ជំនួសឱ្យការកាត់ទោសប្រហារជីវិត។ នេះបើតាមរបាយការណ៍របស់​គណៈកម្មាធិការសភាហ្គាណា។ លោក Nana Akufo-Addo ប្រធានាធិបតីហ្គាណានឹងផ្តល់ការយល់ព្រម ដើម្បីឱ្យច្បាប់នេះចូលជាធរមាន។ លោក Francis-Xavier Sosu សមាជិកសភាហ្គាណាដែលជាអ្នកស្នើសេចក្តីស្នើច្បាប់នេះបានថ្លែងថា នេះគឺជា វឌ្ឍនភាពដ៏អស្ចារ្យមួយនៃកំណត់ត្រាសិទ្ធិមនុស្សរបស់ហ្គាណា។

ហ្គាណាគឺជាប្រទេសទី២៩ ដែលបានលុបចោលទោសប្រហារជីវិតនៅទ្វីបអាហ្រ្វិក និងទី១២៤ ជាសកល។ នេះបើតាមគម្រោង The Death Penalty ដែលជាអង្គការ​ក្រៅរដ្ឋាភិបាលមួយមានមូលដ្ឋាននៅ ក្នុងទីក្រុងឡុងដ៏ ដែលបានថ្លែងថា ខ្លួនបានធ្វើការរួមជាមួយដៃគូនៅក្នុងប្រទេសហ្គាណា ដើម្បីជួយកែ ច្បាប់មួយនេះ។ គួរបញ្ជាក់​ផង​ដែរថា ប្រទេសក្បែរខ្សែអេក្វាទ័រ-ហ្គីណេ សៀរ៉ាឡេអូន សាធារណរដ្ឋអាហ្រ្វិក កណ្តាល និងសំប៊ីស្ថិតក្នុងចំណោមរដ្ឋអាហ្រ្វិកចុងក្រោយបំផុត ដែលបានបញ្ចប់ទោសប្រហារ​ជីវិតកាលពី ២ឆ្នាំមុន…៕

https://www.sabcnews.com/sabcnews/ghana-parliament-votes-to-abolish-the-death-penalty/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`