លោក Volodymyr Zelenskyy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក Volodymyr Zelenskyy ប្រធានាធិបតីនៃ ប្រទេសអ៊ុយក្រែនបានបញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរ ស្តីពីការបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ព ទៅកាន់សភាអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ទាំងពីរខាងលើ ដែលបានបង្ហោះនៅលើគេហទំព័ររបស់សភា បានស្នើបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ព សម្រាប់រយៈពេល ៩០ថ្ងៃទៀត។
គួរបញ្ជាក់ផងដែរថា ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសចេញជាលើកដំបូងដោយលោកប្រធានាធិបតី Zelenskyy ភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមសង្រ្គាម រវាងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២២កន្លងមក។ ច្បាប់នេះ បានបន្តសុពលភាពជាលើកដំបូង ក្នុងខែមីនា ឆ្នាំ២០២២ សម្រាប់ រយៈពេល ៣០ថ្ងៃ និងត្រូវបានបន្តសុពលភាពជាបន្តបន្ទាប់រហូតមក…៕
https://www.aa.com.tr/en/russia-ukraine-war/ukrainian-president-submits-draft-bills-on-extending-martial-law-mobilization/2955262
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម