logo logo
banner1
សភាឌូម៉ាសហព័ន្ធរុស្ស៊ី អនុម័តច្បាប់បង្កើនអាយុអតិបរមាជាប់កំណែនកងទ័ព ពីអាយុ២៧ឆ្នាំ ទៅ៣០ឆ្នាំ
 

សភាឌូម៉ាសហព័ន្ធរុស្ស៊ី អនុម័តច្បាប់បង្កើនអាយុជាប់កំណែនកងទ័ព ពី១៨ឆ្នាំ ដល់៣០ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Ria Novosti បានរាយការណ៍ថា សភាឌូម៉ា ដែលជា សភាជាន់ទាបសហព័ន្ធរុស្ស៊ីបានប​ង្កើនអាយុចូលបម្រើកងទ័ពពី​អាយុ​២៧ឆ្នាំ ទៅ៣០ឆ្នាំ។ ច្បាប់ថ្មីនេះ បានកំហិតអាយុចូលបម្រើកងទ័ពពីអាយុ ១៨ឆ្នាំ ដល់៣០ឆ្នាំ។ បើតាមសំណើពីសមាជិកសភារុស្ស៊ីច្បាប់ ខាងលើនេះគួរតែចូល​ជា​ធរមាន​នៅខែមករា ឆ្នាំ២០២៤។

ច្បាប់ខាងលើនេះ ធ្វើឡើងដើម្បីបង្កើនចំនួនបុរសដែលអាចត្រូវបានប្រើប្រាស់នៅក្នុងជម្លោះនៅក្នុង ប្រទេសអ៊ុយក្រែន ហើយនឹងផ្តល់នូវរចនាសម្ព័ន្ធយោធាសម្រាប់លោក​ប្រធានាធិបតី Vladimir Putin ជា ការបម្រុងទុកថ្មីមួយដើម្បីទុកប្រើប្រាស់។ មិនគួររំលឹកសោះឡើយថា រដ្ឋាភិបាលទីក្រុងមូស្គូ បើទោះបីជា មានក្នុងដៃនូវកងកម្លាំងប្រដាប់​អាវុធដ៏មានជំនាញខ្ពស់ក៏ដោយ ក៏នៅតែពឹងផ្អែកលើបុគ្គលិកកំណែនកង ទ័ពដ៏ចំណានៗមួយចំនួន ដែលតាមការប៉ាន់ប្រមាណមាន ៣០% នៃកងទ័ព គឺបានមកពីកាតព្វកិច្ចយោ ធា។ ជាការពិត អង្គភាពប្រយុទ្ធមួយផ្នែកធំ គឺជាបុគ្គលិកជាប់កំណែនកងទ័ព​ ឬអ្នកជាប់កំណែនកងទ័ពបម្រុង…៕

https://www.agenzianova.com/en/news/russia-la-duma-di-stato-alza-leta-di-leva-militare-da-27-a-30-anni/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`