ព្រឹទ្ធសភាប៉ាគីស្ថានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រមាថសភាឆ្នាំ២០២៣
កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអនុម័តយល់ព្រមជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រមាថសភាឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ ខាងលើនេះ បានបញ្ជូនដល់ដៃព្រឹទ្ធសភារួចហើយ ដោយលោក Kauda Babar សមាជិកព្រឹទ្ធសភា។ ច្បាប់នេះ បានបញ្ញត្តិអំពីការដាក់ទោសយ៉ាងធ្ងន់ធ្ងចំពោះការប្រមាថសភា។ យោងតាមច្បាប់នេះ ត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ ៦ ខែ, ពិន័យជាប្រាក់ ១ លានរូបពី ឬថែមទាំងដាក់ទោសលើបុគ្គលណាដែលត្រូវបានគេរកឃើញថា មានកំហុសក្នុងពេលដំណើរការបើកសម័យប្រជុំសភា ឬការប្រមាថរបស់សមាជិកសភា។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តជាឯកច្ឆន្ទដោយព្រឹទ្ធសភា កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ហើយសេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាសឱ្យប្រើ បន្ទាប់ពីមានការយល់ព្រមពី ប្រធានាធិបតីជាផ្លូវការ។ សេចក្តីព្រាងច្បាប់ស្តីពី ការប្រមាថសភាឆ្នាំ២០២៣ នេះ ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមរួចហើយ កាលពីខែឧសភា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ស្នើដោយ លោក Rana Qasim Noon សមាជិករដ្ឋសភាគណបក្ស Pakistan Tehreek-e-Insaf ដែលបានបញ្ជូនទៅគណៈកម្មាធិការជំនាញពាក់ព័ន្ធនៃរដ្ឋសភាតាមរយៈលោក Raja Pervaiz Ashraf ប្រធានរដ្ឋសភា។
សមាជិករដ្ឋសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីការធ្វើវិសោធនកម្មលើច្បាប់មួយចំនួន ដែលការពិន័យមួយចំនួនត្រូវបានកាត់បន្ថយពី ១០ លានរូបពី មក ១ លានរូបពី។ លើសពីនេះទៀត ព្រឹទ្ធសភា ក៏បានអនុម័តផងដែរលើសេចក្តីព្រាងច្បាប់ស្តីពី វិទ្យាស្ថានគ្រប់គ្រងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប៉ាគីស្ថាន ដែលត្រូវបានបញ្ជូនដោយលោក Rana Maqbool សមាជិកព្រឹទ្ធសភាឯករាជ្យ។ លើសពីនេះទៀត សមាជិកព្រឹទ្ធសភាជាច្រើនរូប បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ស្តីពី វិទ្យាស្ថានវិស្វកម្ម និងបច្ចេកវិទ្យាទីក្រុង Multan របស់សាជីវកម្មជីកសិកម្មជាតិ ដែលត្រូវបានបញ្ជូនដោយលោក Rana Tanveer រដ្ឋមន្ត្រីក្រសួងអប់រំសហព័ន្ធនៅក្នុងរដ្ឋសភា…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://pakobserver.net/senate-unanimously-passes-contempt-of-parliament-bill-2023/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម