logo logo
banner1
ឧបនាយករដ្ឋមន្ត្រីគុយបា ពេញចិត្តនឹងកិច្ចពិភាក្សានៅក្នុងសម័យប្រជុំ
 

លោកស្រី Ines Maria Chapman ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

លោកស្រី Ines Maria Chapman ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានមានប្រសាសន៍ថា លោក ស្រីពេញចិត្តនឹងកិច្ចពិភាក្សារបស់សមាជិករដ្ឋសភាគុយបា នៅក្នុងសម័យប្រជុំសាមញ្ញលើកដំបូងនៃរដ្ឋសភាអំណាច ប្រជាជនគុយបានីតិកាលទី១០ ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។ លោកស្រី Chapman បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍របស់សារព័ត៌មាន Prensa Latina ថា បញ្ហាដែលត្រូវបាន លើកឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាអំណាចប្រជាជន​គុយបា គឺចាំបាច់សម្រាប់ពួកគេនៅក្នុងកិច្ចសន្ទនាប្រចាំថ្ងៃ និងជាផ្នែកមួយនៃកង្វល់របស់ប្រជាជនគុយបា។ លោកស្រី Chapman បានចាត់ទុកថា កិច្ចពិភាក្សារបស់សមាជិក រដ្ឋសភាគុយបាគឺ មានលក្ខណៈវិនិច្ឆ័យប្រកបដោយភាពស៊ីជម្រៅ និងច្បាស់លាស់ នៅអំឡុងពេល ធ្វើការវិភាគការ អនុវត្តអធិបតេយ្យភាពចំណីអាហារ និងច្បាប់ស្តីពី​សន្តិសុខអាហារ និងអាហារូបត្ថម្ភ  ដែលជាបញ្ហាមួយក្នុងចំណោម បញ្ហាដែលបានពិភាក្សាគ្នាច្រើនបំផុតនៅក្នុងសម័យប្រជុំកាលពីថ្ងៃសុក្រ ទី២១ ខែកក្កដា​ ឆ្នាំ២០២៣….៕

https://www.plenglish.com/news/2023/07/22/cuban-deputy-prime-minister-pleased-with-parliaments-debates/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`