សមាជិកសភាអ៊ីស្រាអែលខ្លះមានប្រតិកម្មបន្ទាប់ពីការបោះឆ្នោត
កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៣ សេតវិមានរបស់លោកប្រធានាធិបតី Joe Biden បាននិយាយថា “ជារឿងមិនល្អ” ដែលសភានៃរដ្ឋអ៊ីស្រាអែលបានផ្តល់សច្ចាប័នដល់ផែនការកែទម្រង់ប្រព័ន្ធ តុលាការដែលកំពុងមានការជំទាស់តវ៉ា និងជំរុញឱ្យមានការឯកភាពស្រុះស្រួលគ្នាជាមួយក្រុមប្រឆាំងនឹង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
រដ្ឋបាលរបស់លោក Biden អះអាងជាថ្មីថាម្តងទៀតនូវការព្រួយបារម្ភរបស់ខ្លួន បន្ទាប់ពីសភាអ៊ីស្រាអែល បានអនុម័តចំពោះសេចក្តីព្រាងច្បាប់ស្តីពីការកំណត់អំណាចរបស់តុលាការជាន់ខ្ពស់ ក្នុងដំណាក់ការនៃការ ពិនិត្យ និងពិភាក្សាលើកដំបូង ទោះបីជាមានការប្រឆាំងតវ៉ានៅតាមដងផ្លូវអស់រយៈពេលជាច្រើនខែ និងការ អំពាវនាវពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឱ្យផ្អាកសកម្មភាពបែបនេះក៏ដោយ។ លោកស្រី Karine Jean-Pierre លេខាធិការសារព័ត៌មានសេតវិមានបានមានប្រសាសន៍ថា “ក្នុងនាមជាមិត្តរហូតអស់មួយជីវិត របស់អ៊ីស្រាអែល លោក Biden បានសម្តែងនូវទស្សនៈជាសាធារណៈ និងឯកជនថា ការផ្លាស់ប្តូរសំខាន់ៗនៅ ក្នុងលទ្ធិប្រជាធិបតេយ្យដែលស្ថិតស្ថេរ ត្រូវតែមានការមានការឯកភាពស្រុះស្រួលគ្នា”។ លោកស្រី Karine បានមានប្រសាសន៍បន្ថែមថា “វាជារឿងដែលមិនល្អ ដែលការបោះឆ្នោតនៅថ្ងៃនេះបានប្រព្រឹត្តទៅដោយទទួលបានសំឡេងភាគច្រើនតិចបំផុត ដោយសមាជិកសភានៃគណបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមបោះឆ្នោត”។ នៅប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោត លោក Netanyahu បានមានប្រសាសន៍នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា តុលាការនឹងនៅតែឯករាជ្យ ហើយលោកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀង ជាមួយគណបក្សប្រឆាំងស្តីពីការកែទម្រង់ប្រព័ន្ធតុលាការនៅចុងខែវិច្ឆិកានេះ។
កាលពីសប្តាហ៍មុន លោក Biden ដែលមានទំនាក់ទំនងស្អិតរមួតជាមួយលោក Netanyahu បើធៀប នឹងអតីតប្រធានាធិបតីលោក Donald Trump បានអញ្ជើញលោក Netanyahu សម្រាប់ដំណើរទស្សនកិច្ច ជាផ្លូវការនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ប៉ុន្តែខាងមន្ត្រីសហរដ្ឋអាមេរិកមិនទាន់បានកំណត់កាលបរិច្ឆេទ ឬព្រមព្រៀងជាមួយសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល ដែលថាថ្នាក់ដឺកនាំទាំងពីរនឹងជួបគ្នានៅសេតវិមាន ភ្លាមៗនៅខែកញ្ញា។ លោក Biden បានមានប្រសាសន៍ថា ការកែទម្រង់ប្រព័ន្ធតុលាការឯករាជ្យរបស់លោក Netanyahu ចាំបាច់ចំពោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែគ្មានសញ្ញាណាមួយនៃការ រិះគន់របស់លោក Biden បានប៉ះពាល់ដល់វិស័យសំខាន់ៗផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការយោធា និងការស៊ើបយកការណ៍រវាងប្រទេសទាំងពីរឡើយ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៥-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.channelnewsasia.com/world/us-calls-israel-parliament-vote-unfortunate-urges-work-toward-consensus-3651256
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម