logo logo
banner1
នាយករដ្ឋមន្រ្តីលីបង់៖ សេចក្តីសម្រេចរបស់សភាអឺរ៉ុបគាំទ្រការស្នាក់នៅរបស់ជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសលីបង់ គឺជាការរំលោភអធិបតេយ្យភាពលីបង់
 

លោក Najib Azmi Mikati នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋលីបង់

រដ្ឋធានីបេរូត៖ លោក Najib Azmi Mikati នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋលីបង់បានថ្លែងថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់សភាអឺរ៉ុប ក្នុងការគាំទ្រដល់ការ ស្នាក់នៅ របស់ជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ បានរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅនឹងអធិបតេយ្យភាពជាតិរបស់ប្រទេសលីបង់។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីលីបង់ នាយករដ្ឋមន្រ្តីលីបង់បានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ថា  “លីបង់មានក្តីទោ មនស្សចំពោះសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់សភាអឺរ៉ុប។ ការចេញសេចក្តីសម្រេចបែបនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើ អធិបតេយ្យភាព ជាតិលីបង់ និងមិនបានគិតពិចារណាដល់ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជនលីបង់”។ ការកត់សម្គាល់របស់លោក Mikati បានកើតមានឡើងក្នុងអំឡុងពេលនៃសន្និសីទ អន្តរជាតិស្តី  ពីស្ថានភាពវិវត្តន៍ និងទេសន្តរប្រវេសន៍ ដែលធ្វើឡើងនៅក្នុងរដ្ឋធានីរ៉ូម នៃសាធារណរដ្ឋអ៊ីតាលី។ លោក Mikati បានថ្លែងបន្ថែមថា​ សេចក្តីសម្រេចរបស់សភា អឺរ៉ុបនាពេលថ្មីៗនេះមិនបានអើពើដល់ភាពលំបាក ស្មុគ្រស្មាញជាច្រើនផ្នែក និងបញ្ហាប្រឈមរបស់លីបង់នោះឡើយ។

លោក Mikati បានថ្លែងបន្តថា ផលវិបាកដ៏ធ្ងន់ធ្ងរនៃវត្តមានរយៈពេលវែងនៃការបំលាស់ទីរបស់ប្រជាជនស៊ីរី មកក្នុងប្រទេសលីបង់  បានធ្វើឱ្យមានអស្ថិរភាពដល់ រចនាសម្ព័ន្ធ សង្គមជាតិ និងជាការគំរាមកំហែង ដោយផ្ទាល់ដល់ភាពរស់រាន ក្នុងនាមជាគំរូនៃពិពិធកម្ម(ភាពចម្រុះពណ៌)។ គួររំលឹកផងដែរថា​ កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុបបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ស្តីពីស្ថានភាពនៅក្នុងប្រទេសលីបង់ ដោយបានសង្កត់ធ្ងន់ថា ល័ក្ខខ័ណ្ឌមិនអំណោយផលសម្រាប់ការវិល​ត្រឡប់ដោយស្ម័គ្រចិត្ត និងដោយភាពថ្លៃថ្នូរនៃជនភៀសខ្លួនស៊ីរី ទៅក្នុងតំបន់ដែលងាយកើតមានជម្លោះ នៅក្នុងប្រទេសស៊ីរី។

ស៊ីរីនៅតែជាប្រទេសមួយដែលជាម្ចាស់ផ្ទះទទួលយកជនភៀសខ្លួនក្នុងចំនួនច្រើនបំផុត មានជនភៀសខ្លួនស៊ីរីប្រមាណជា ១.៥លាន ទៅ ២លាននាក់ ស្ថិតនៅរាយប៉ាយពេញ​ទូទាំង​ប្រទេសលីបង់។ មន្រ្តី  រដ្ឋាភិបាលលីបង់បានទទូចឱ្យបញ្ជូនជនភៀសខ្លួនស៊ីរីទៅកាន់មាតុប្រទេសរបស់ពួកគេវិញ ក្នុងគ្រាដែលស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខផ្ទៃក្នុង​របស់​ប្រទេសមួយនេះលែងអាចទ្រាំទ្រឱ្យជនភៀសខ្លួនស៊ីរីបន្ត  ស្នាក់នៅក្នុងប្រទេសរបស់ខ្លួនតទៅទៀតបាន៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.canindia.com/european-parliaments-decision-to-support-syrian-refugees-stay-in-lebanon-violates-sovereignty-lebanese-pm-23/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`