លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី
កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធា រណរដ្ឋតួកគីបានថ្លែងថា សភាតួកគីនឹងបោះឆ្នោតលើសំណើសុំចូលអង្គការណាតូរបស់ព្រះរាជាណាចក្រ ស៊ុយអែត បន្ទាប់ពីសភា បញ្ចប់វិស្សមកាលរដូវក្តៅ ក្នុងខែតុលា ឆ្នាំ២០២៣។ លោក Erdogan បានថ្លែង ក្នុងសុន្ទកថាទៅកាន់ប្រជាជាតិថា “នៅពេលដែលសភាបើកដំណើរការឡើងវិញ យើងនឹងធ្វើអ្វីដែលចាំបាច់ ហើយសមាជិកសភានឹងពិនិត្យពិចារណាលើពាក្យស្នើសុំរបស់ស៊ុយអែត។ ការសម្រេចចិត្តចុងក្រោយ គឺ អាស្រ័យលើសមាជិកសភា”។
លោក Erdogan ដែលបានថ្លែង បន្ទាប់ពីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅឯនិវេសនដ្ឋានប្រធានាធិប តីនៅក្នុងទីក្រុងអង់ការ៉ានោះ ថារដ្ឋាភិបាលតួកគីបានប្រាប់ដល់ស៊ុយអែតនូវអ្វីដែលគួរធ្វើ ដើម្បីប្រឆាំង នឹងការគំរាមកំហែងអំពើភេរវនិយម និងការស្អប់ខ្ពើមសាសនាឥស្លាម និងត្រូវត្រៀមរួចជាស្រេចក្នុងការ ដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ណាមួយតាមរយៈការសន្ទនា។
គួរបញ្ជាក់ផងដែរថា តួកគី និងហុងគ្រី គឺជាប្រទេសជំទាស់ចុងក្រោយ មិនឱ្យប្រទេសក្នុងតំបន់ន័រឌិក មួយនេះចូលរួមក្នុងអង្គការណាតូ។ សភានៃប្រទេសទាំងពីរចាំបាច់ត្រូវផ្តល់សច្ចាប័នលើពាក្យស្នើសុំរបស់ ស៊ុយអែត ទើបស៊ុយអែតអាចក្លាយជារដ្ឋទី៣២ សមាជិកអង្គការណាតូ…៕
https://www.urdupoint.com/en/world/turkish-parliament-to-vote-on-swedens-nato-b-1728514.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម