លោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន និងលោក Gaudencio Mohaba Mesu ប្រធានរដ្ឋសភាប្រទេសក្បែរខ្សែអេក្វាទ័រហ្គីណេ
ជាផ្នែកមួយនៃទស្សនកិច្ចការងារទៅកាន់សាធារណរដ្ឋក្បែរខ្សែអេក្វាទ័រហ្គីណេ លោក Dmytro Ku leba រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនបានចួបពិភាក្សាការងារជាមួយលោក Gaudencio Mohaba Mesu ប្រធានរដ្ឋសភា និងលោកស្រី Teresa Efua Asangono ប្រធានព្រឹទ្ធសភានៃប្រទេស ក្បែរខ្សែអេក្វាទ័រហ្គីណេ។ អ្នកឆ្លើយឆ្លងសារព័ត៌មាន Ukrinform បានរាយការណ៍ថា ការថ្លែងដូចខាងលើ ធ្វើឡើងដោយលោករដ្ឋមន្រ្តីក្រសួងការបរទេស Dmytro Kuleba នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក។
លោក Kuleba បានបង្ហោះសារថា “ក្នុងពេលស្ថិតក្នុងរដ្ឋធានី Malabo លោកបានចួបជាមួយលោក Gaudencio Mohaba Mesu ប្រធានរដ្ឋសភា និងលោកស្រី Teresa Efua Asangono ប្រធានព្រឹទ្ធសភា។ លោក Kuleba បានថ្លែងអំណរគុណដល់ដល់អ្នកទាំង ចំពោះការរួមសាមគ្គីជាមួយអ៊ុយក្រែន។ យើងបានព្រមព្រៀងគ្នាបង្កើតចំណងទាក់ទងរវាងសភាអ៊ុយក្រែន និងសភាប្រទេសក្បែរខ្សែអេក្វាទ័រហ្គីណេ”។
គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីក្រសួងការបរទេស អ៊ុយក្រែនបានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកទី៣ របស់លោកទៅកាន់ទ្វីបអាហ្រ្វិកដែលក្នុងនោះក៏ មានទស្សនកិច្ចទៅកាន់ប្រទេសក្បែរខ្សែអេក្វាទ័រហ្គីណេផងដែរ…៕
https://www.ukrinform.net/rubric-polytics/3739747-ukraine-equatorial-guinea-agree-to-develop-ties-between-parliaments.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម