លោក Zhao Leji ប្រធានសភាប្រជាជនចិនពិភាក្សាការងារជាមួយលោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរី ក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក Zhao Leji ប្រធានសភាប្រជាជនចិន បានទទួលជួបពិភាក្សាការងារជាមួយលោក Abdelmadjid Tebboune ប្រធានាធិបតីនៃសាធារណរដ្ឋអាល់ហ្សេរី ក្នុងរដ្ឋធានីប៉េកាំង។
លោក Zhao បានថ្លែងថា ទំនាក់ទំនងមិត្តភាពចិន-អាល់ហ្សេរី មានប្រវត្តិយូរលង់មកហើយ និងជាគ្រឹះនយោបាយដ៏រឹងមាំ។ លោក Zhao បានបន្តទៀតថា សភាប្រជាជនចិនមានឆន្ទៈចង់ធ្វើការជាមួយសភាប្រជាជន និងក្រុមប្រឹក្សាជាតិអាល់ហ្សេរី ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងសំខាន់ៗ ដែល ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងដើម្បីផ្តល់ការធានាផ្នែកច្បាប់ឱ្យបានល្អសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង។
លោក Zhao បានអបអរសាទរប្រទេសអាល់ហ្សេរី ចំពោះការបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ័នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២៤-២០២៥ និងបានបង្ហាញនូវការត្រៀមខ្លួនធ្វើការជាមួយអាល់ហ្សេរី ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបើកចំហរ និងជំរុញឱ្យមានប្រព័ន្ធគ្រប់គ្រងជាសកលប្រកបដោយសមភាព និងកាន់តែមានភាពត្រឹមត្រូវ។
គួរកត់សម្គាល់ថា ប្រទេសអាល់ហ្សេរី និងប្រទេសចិន តែងតែបានគាំទ្រគ្នាដោយឥតងាករេ។ លោក Tebboune បានថ្លែងថា ប្រទេសអាល់ហ្សេរីបានកោតសរសើរនូវសមិទ្ធផលសំខាន់ៗនានា ដែលបានបង្កើតឡើងដោយប្រជាជនចិន ឆ្លងកាត់ការលំបាករយៈពេលយូរ និងមានឆន្ទៈរៀនសូត្រពីបទពិសោធន៍របស់ចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យផ្សេងៗ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230719/b153433f303847e582a74ce5abb73fb7/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម