រូបភាពក្នុងសាលប្រជុំពេញអង្គសភានៃសាធារណរដ្ឋតួកគី
លោក Numan Kurtulmuş ប្រធានសភានៃសាធារណរដ្ឋតួកគីបានស្នើសភាប្រជុំវិសាមញ្ញនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ជាការឆ្លើយតបទៅនឹងសំណើរបស់គណបក្សប្រឆាំងពាក់ព័ន្ធនឹងស្ថានភាព សេដ្ឋកិច្ច និងការដំឡើងថ្លៃពន្ធនាពេលថ្មីៗនេះ។ ក្នុងពេលដែលសភាស្ថិតក្នុងពេលវិស្សមកាល ចាប់តាំង ពីថ្ងៃទី១៦ ខែកក្កដាមក គណបក្សប្រឆាំងបានបានទាមទារជាប់ជានិច្ចឱ្យសភាប្រជុំបន្ទាន់។ សេចក្តី សម្រេចរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ បានប្រកាសនៅក្នុងសៀវភៅរាជកិច្ចពីការបង្កើនតម្លៃពន្ធលើប្រេង សាំង និងប្រេងម៉ាស៊ូត។
ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ប្រធានក្រុមសមាជិកសភាគណបក្ស CHP លោក Özgür Özel បានសង្កត់ធ្ងន់ថា សមាជិកសភាគណបក្សប្រឆាំងបានយល់ព្រមជាឯកច្ឆន្ទក្នុងការ ផ្តួចផ្តើមពិភាក្សាសភាពីស្ថានភាពសេដ្ឋកិច្ច។ លើសពីនេះទៀត លោក Özel បានលើកឡើងថា គណបក្ស របស់លោកមានផែនការបញ្ជូនការដំឡើងថ្លៃពន្ធនេះទៅតុលាការធម្មនុញ្ញដើម្បីធ្វើមោឃភាព។
ការគាំទ្រពី សមាជិកសភា ១២០រូប នៃ៦០០រូប គឺគ្រប់គ្រាន់សម្រាប់ការស្នើសុំសភាប្រជុំវិសាមញ្ញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាំបាច់ត្រូវមានការគាំទ្រពីគណបក្សកាន់អំណាចដើម្បីធ្វើឱ្យសភាដំណើរការក្នុង រដូវក្តៅ…៕
https://www.hurriyetdailynews.com/parliament-summons-extraordinary-session-after-oppositions-demand-184860
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម