រូបភាពក្នុងសាលប្រជុំពេញអង្គ នៃសភានៃសាធារណរដ្ឋតួកគី
គណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាជនសាធារណរដ្ឋ (CHP) បានស្នើដល់សភានៃសាធា រណរដ្ឋតួកគីប្រជុំជាវិសាមញ្ញ ដើម្បីពិភាក្សាពីការកើនឡើងតម្លៃពន្ធនាពេលថ្មីៗនេះ និងពីស្ថានភាពសេដ្ឋ កិច្ច ក្នុងពេលដែលសភាបានសម្រាកវិស្សមកាលកាលពីដើមសប្តាហ៍នេះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣។ នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែកក្កដា លោក Özgür Özel ប្រធានក្រុមសមា ជិកសភាគណបក្ស CHP បានថ្លែងថា គណបក្សបានអំពាវនាវជាផ្លូវការទៅកាន់ការិយាល័យប្រធានសភា ដើម្បីកោះប្រជុំសភានៅថ្ងៃទី២៥ ខែកក្កដា។
គួររំលឹកថា រដ្ឋាភិបាលតួកគីបានបង្កើនតម្លៃពន្ធ រួមទាំង ពន្ធលើតម្លៃបន្ថែម តាមមធ្យោបាយដែលមិន ធ្លាប់មានពីមុនមកដែលធ្វើឱ្យប៉ះពាល់ប្រជាជនរាប់លាននាក់ លោក Özgür Özel បានសង្កត់ធ្ងន់ថា មានការមូលមតិគ្នាក្នុងចំណោមសមាជិកសភាគណបក្សប្រឆាំង ដើម្បីបើកការពិភាក្សាដេញដោលនៅ ក្នុងសភាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។
ការគាំទ្រពីសមាជិកសភា១២០រូប នៃ៦០០រូប គឺគ្រប់គ្រាន់សម្រាប់ការស្នើឱ្យសភាប្រជុំជាវិសាមញ្ញ ប៉ុន្តែយ៉ាងណាក៏ដោយ ចាំបាច់ត្រូវតែមានការគាំទ្រពីគណបក្សកាន់អំណាចដើម្បីអាចធ្វើឱ្យសភាបើកដំ ណើរការបានក្នុងពេលនៃរដូវក្តៅ។ លោក Özgür Özel ក៏បានថ្លែងផងដែរថា គណបក្ស CHP នឹងនាំយក បញ្ហាដំឡើងថ្លៃពន្ធនេះ ទៅកាន់តុលាការធម្មនុញ្ញដើម្បីធ្វើមោឃភាព…៕
https://www.hurriyetdailynews.com/chp-calls-parliament-for-an-extraordinary-meeting-after-tax-hikes-184840
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម