logo logo
banner1
ប្រធានសភាប្រជាជនចិន(NPC)៖ NPC នឹងពង្រឹងការផ្លាស់ប្តូរទៅវិញទៅមក ជាមួយសភាអាល់ហ្សេរីនៅគ្រប់កម្រិត
 

លោក Abdel madjid Tebboune ប្រធានាធិបតីអាល់ហ្សេរី និងលោក Zhao Leji ប្រធានសភាប្រជាជនចិន

លោក Zhao Leji ប្រធានសភាប្រជាជនចិន(NPC)បានថ្លែងថា សភាប្រជាជនចិនមានឆន្ទៈក្នុងការ ធ្វើការងារជាមួយសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​អាល់ហ្សេរី ដើម្បីពង្រឹងការផ្លាស់ប្តូរទៅ វិញទៅមក និងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតទាំងអស់ ព្រមទាំងផ្តល់នូវការការពារផ្លូវច្បាប់ប្រសើរ ជាងមុនសម្រាប់​កិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង ដោយគោរពតាមការមូលមតិគ្នារបស់ប្រមុខរដ្ឋនៃ​ប្រទេសទាំងពីរ។ លោក Zhao បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលចួបជាមួយ​លោក Abdel madjid Tebboune ប្រធានាធិបតីអាល់ហ្សេរី ក្នុងរដ្ឋធានីប៉េកាំង។

លោក Zhao បានអបអរសាទរដល់អាល់ហ្សេរី ចំពោះការជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៤-២៥ និងបានបង្ហាញនូវឆន្ទៈក្នុងការធ្វើការយ៉ាង ជិតស្និទ្ធជាមួយភាគីអាល់ហ្សេរី ដើម្បីកសាងនូវសេដ្ឋកិច្ចសកល បើកចំហមួយ និងជំរុញការអភិវឌ្ឍប្រព័ន្ធ អភិបាលកិច្ចសកល ក្នុងទិសដៅមួយដែលកាន់តែត្រឹមត្រូវ និងសមស្របជាងមុន។

សម្រាប់ភាគីអាល់ហ្សេរី លោក Tebboune បានថ្លែងថា អាល់ហ្សេរី និងចិនតែងតែគាំទ្រគ្នាយ៉ាងរឹង មាំទៅវិញទៅមក។ អាល់ហ្សេរីកោតសរសើរសមិទ្ធផល​ដ៏អាស្ចារ្យដែល​ធ្វើ​ឡើងដោយប្រជាជនចិន និង មានឆន្ទៈក្នុងការរៀនសូត្រពីបទពិសោធរបស់ចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យផ្សេងៗដើម្បី នាំមកនូវផលប្រយោជន៍​ជាក់ស្តែង​​សម្រាប់ប្រជាជននៃប្រទេសទាំងពីរ…៕

https://news.cgtn.com/news/2023-07-19/China-s-NPC-to-enhance-exchanges-with-Algerian-parliament-1lzgFGb5elG/index.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`