តៃវ៉ាន់ថ្លែងអំណរគុណដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិកគាំទ្រដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម
កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ខុទ្ទកាល័យរបស់ប្រធានាធិបតីនៃកោះតៃវ៉ាន់ បានថ្លែងអំណរគុណដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័តសេចក្តីព្រាងច្បាប់ដែលគាំទ្រដល់កិច្ចព្រមព្រៀង ដំបូងដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើម តៃវ៉ាន់-សហរដ្ឋអាមេរិក ស្តីពីពាណិជ្ជកម្មសតវត្សទី២១។
ការអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ គឺមានរយៈពេលជិតមួយខែបន្ទាប់ពីការអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក មានន័យថាសេចក្តីព្រាងច្បាប់នេះនឹង បញ្ជូនទៅឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដើម្បីចុះហត្ថលេខាក្លាយទៅជាច្បាប់។ កិច្ច ព្រមព្រៀងទីមួយដែលសម្រេចបានក្រោមការផ្តួចផ្តើមគំនិតកាលពីថ្ងៃទី០១ ខែមិថុនា គ្របដណ្តប់លើនីតិ វិធីគយ និងព្រំដែន អាជីវកម្មខ្នាតតូច ការអនុវត្តបទប្បញ្ញត្តិ និងវិធានការប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែនឹងបន្តដោយកិច្ចពិភាក្សាលើវិសាលភាពទូលំទូលាយនៃបញ្ហា។ សារព័ត៌មាន CNA បានឱ្យដឹងថា ខុទ្ទកាល័យ របស់ប្រធានាធិបតីនៃកោះតៃវ៉ាន់បានកោតសរសើរចំពោះចំណាត់ការរបស់ព្រឹទ្ធសភាអាមេរិកថា ជាសកម្ម ភាពជាក់ស្តែងក្នុងការគាំទ្រទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងផលប្រយោជន៍ទៅវិញទៅមកល្អបំផុត។ លោកស្រី Lin Yu-chan (林聿禪) អ្នកនាំពាក្យរបស់ប្រធានាធិបតីតៃវ៉ាន់បានមានប្រសាសន៍ថា ការអនុម័តដោយរលូននៃសំណើ តាមរយៈសភាទាំងពីរ បានបង្ហាញពីការគាំទ្រទ្វេភាគីរបស់សហរដ្ឋអាមេរិកសម្រាប់ការលើកកម្ពស់ពាណិជ្ជ កម្មជាមួយកោះតៃវ៉ាន់។ កិច្ចពិភាក្សានាពេលខាងមុខត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើការការពារ បរិស្ថាន បញ្ហាការងារ និងកសិកម្ម។
គណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាបានឱ្យដឹងថា ការអនុម័តកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា គឺជាភស្តុតាងនៃការគាំទ្ររួមនៃគណបក្សទាំងពីរ និងការគាំទ្រទ្វេភាគីដ៏រឹងមាំសម្រាប់កោះតៃវ៉ាន់ ខណៈពេលដែលបន្ថែមតម្រូវការ “រឹងមាំ” សម្រាប់តម្លាភាព និងការប្រឹក្សាសភាសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ជាមួយកោះតៃវ៉ាន់ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២០-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4948286
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម