ទិដ្ឋភាពនៅខាងក្រៅអាគារសភាសភាអ៊ីរ៉ាក់ (Photo: AFP)
រដ្ឋធានីបាកដាដ៖ ទីភ្នាក់ងារសារព័ត៌មាន Iraqi News Agency បានរាយការណ៍ថា លោក Hakim Abbas Al-Zamili ប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិ នៃរដ្ឋសភាសាធារណរដ្ឋអ៊ីរ៉ាក់ បានថ្លែងកាលពី ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ច្បាប់ស្តីពី កាតព្វកិច្ចយោធា នឹងបញ្ជូនត្រឡប់ទៅរដ្ឋាភិបាលវិញ ដើម្បីធ្វើវិសោធនកម្ម។ លោក Al-Zamili បានប្រកាសថា នៅមានសេចក្តីព្រាងច្បាប់ចំនួន ៣ ទៀត រួមមាន សេចក្តីព្រាងច្បាប់ស្តីពី ការប្រយុទ្ធប្រឆាំងភេរវកម្ម, សេចក្តីព្រាងច្បាប់ស្តីពី បណ្ឌិតសភាអាកាសចរណ៍ និង សេចក្តីព្រាងច្បាប់ស្តីពី ការិយាល័យស៊ើបអង្កេត នឹងត្រូវពិនិត្យពិភាក្សាលើកដំបូងក្នុងអំឡុងពេលសម័យប្រជុំ សភានៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Iraqi News Agency…៕
https://www.iraqinews.com/iraq/iraqs-parliament-to-amend-compulsory-military-service-law/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម