logo logo
banner1
ថ្នាក់ដឹកនាំសភាប្រទេសកាតា និងហ្ស៊កដានី ជួបពិភាក្សាការងារ​អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសភា
 

ថ្នាក់ដឹកនាំសភាប្រទេសកាតា និងហ្ស៊កដានី ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសភា

រដ្ឋធានីអាម៉ាន់៖ កាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត Hamda bint Hassan Al Sulaiti អនុប្រធានសភារដ្ឋកាតា និងគណៈប្រតិភូអមដំណើរ បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម Ahmed Safadi ប្រធានសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រហ្ស៊កដានី Hashemite។​ មុនចាប់ផ្តើមបើកកិច្ចប្រជុំ ប្រធានសភា​តំណាង​រាស្ត្រហ្ស៊កដានី បានស្វាគមន៍គណៈប្រតិភូសភាកាតា ដោយបានកោតសរសើរពីភាពស៊ីជម្រៅនៃទំនាក់ទំនងជាបងប្អូន រវាងប្រទេស និងប្រជាជន​ជាបងប្អូនទាំងពីរ។ គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ បានរួមចំណែកដល់ការបង្កើនភាពស្រុះស្រួលគ្នា និងកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរ។

សម្រាប់ការងាររបស់លោកជំទាវ លោកជំទាវអនុប្រធានសភាកាតារូបនេះ បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបង្កើនការសម្របសម្រួលជំហរ រវាងសភានៃប្រទេសទាំងពីរ ក្នុងក្របខណ្ឌអង្គការតំបន់ និងអង្គការអន្តរជាតិ ក្នុងការរកផ្លូវដោះស្រាយបញ្ហាសាសនាឥស្លាម និងបញ្ហាប្រជាជនអារ៉ាប់ ជាពិសេស ការបង្កជម្លោះរបស់ប្រជាពលរដ្ឋ​ប៉ាឡេស៊្ទីន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ បានពិនិត្យមើលឡើងវិញលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ​សភា​រវាង​ប្រទេសទាំងពីរ។ លើសពីនេះទៀត គឺកិច្ចពិភាក្សាលើបញ្ហាផលប្រយោជន៍រួមមួយចំនួន។ ភាគីទាំងពីរ បានពិភាក្សាអំពីសកម្មភាពនិយាយបង្ខូចឈ្មោះ និងការនិយាយ​ប្រមាថសាសនានានា ដែលបានបង្ហាញពីភាពធ្ងន់ធ្ងរនៃសកម្មភាពនេះ និង បានសង្កត់ធ្ងន់ពីភាពចាំបាច់ត្រូវធ្វើការក្នុងក្របខណ្ឌសភា ដើម្បីអនុម័តយល់ព្រមលើ​សេចក្តីព្រាង​ច្បាប់ដែលនឹងក្លាយជាបទឧក្រិដ្ឋនេះ ក្នុងសកម្មភាពប្រមាថសាសនានានា និងកំណត់ការផ្សព្វផ្សាយអំពី   ការនិយាយបង្ខូចឈ្មោះ និងការរំលោភបំពានលើសាសនានានា។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីអនុប្រធានសភាកាតារូបនេះ ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយលោក Wajih Azaizeh រដ្ឋមន្ត្រីក្រសួងកិច្ចការ​នយោបាយ និងសភាហ្ស៊កដានី។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ភាគីទាំងពីរ បានពិនិត្យមើលឡើងវិញលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងទំនាក់ទំនងរវាងកាតា និងហ្ស៊កដានី និងស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់។ លើសពីនេះទៀត កិច្ចពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការចូលរួមសកម្មភាពរបស់អារ៉ាប់ ជាពិសេស ពាក់ព័ន្ធ​​នឹងការសម្រួបសម្រួលជំហររបស់សភាក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីឈានទៅសម្រេចផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋអារ៉ាប់…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១៩-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://thepeninsulaqatar.com/article/18/07/2023/qatar-jordan-discuss-strengthening-parliamentary-cooperation



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`