លោក Rider Sanchez ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងទីក្រុង Quininde
អាជ្ញាធរអេក្វាទ័របានរាយការណ៍ឱ្យដឹងថា បេក្ខជនសមាជិកសភានៃសាធារណរដ្ឋអេក្វាទ័រម្នាក់ត្រូវបាន គេធ្វើឃាតកាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ។
លោក Rider Sanchez ដែលកំពុងឈរឈ្មោះសម្រាប់អាសនៈក្នុងរដ្ឋសភាអេក្វាទ័រ ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងទីក្រុង Quininde ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃខេត្ត Esmerallas។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Sanchez ត្រូវបានគេបាញ់ជាច្រើនគ្រាប់ ហើយ បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មន្រ្តីប៉ូលិសអេក្វាទ័របានឱ្យដឹងថា “ដោយសារមានការ វាយប្រហារឧក្រិដ្ឋកម្មទៅលើសមាកជិកសភាមណ្ឌលខេត្ត Esmeraldas នៅក្នុងទីក្រុង Quininde នៅភ្លាមៗក្នុងថ្ងៃកើតហេតុ កម្លាំងអង្គភាពជំនាញរបស់យើងត្រូវបានដាក់ពង្រាយដើម្បី ស្វែងរកជនល្មើស”។ លោក Sanchez គឺជាបេក្ខជននៃសម្ព័ន្ធភាព Actuemos ដែលបង្កើតឡើងដោយគណបក្ស Avanza និងគណបក្ស SUMA ដែលគាំទ្រលោក Otto Sonnenholzner ជាបេក្ខភាពប្រធានាធិបតី។ លោក Sonnenholzner បានមានប្រសាសន៍តាមរយៈបណ្តាញសង្គម Twitter ថា “អំពើហិង្សាពីមួយថ្ងៃទៅមួយ ថ្ងៃ កាន់តែញាំញីយើង។ យើងមានការភ្ញាក់ផ្អើលចំពោះឃាតកម្មលើលោក Rider Sanchez ដែលជាបេក្ខជនរបស់យើងនៅក្នុងខេត្ត Esmeraldas”។ លោក Sonnenholzner បានមានប្រសាសន៍បន្ថែមថា “យើងមានការប្ដេជ្ញាចិត្ត យើងនឹងបញ្ចប់គ្រោះកាចនេះ”។ សំដៅទៅលើរលកនៃអំពើហិង្សាដែលបានក្តោប ក្តាប់ប្រទេសអេក្វាទ័រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបង្កើតឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជន។
ប្រទេសអេក្វាទ័រនឹងរៀបចំការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីលោកប្រធានាធិបតី Guillermo Lasso បានប្រកាសរំលាយសភាកាលពីខែឧសភា ចំពេលមានការជំរុញផ្នែកច្បាប់ដើម្បីចោទប្រកាន់មកលើរូបលោក។ ប្រជាជនអេក្វាទ័រប្រហែល ១៣.៤លាននាក់ នឹងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្មី និងសមាជិករដ្ឋសភាចំនួន ១៣៧រូប ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/northamerica/20230718/34869c8716184719a22e49beab71844c/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម