logo logo
banner1
សេចក្តីសម្រេចរបស់សភាអាមេរិកបានប្រកាសថា អ៊ីស្រាអែលមិនមែនជារដ្ឋប្រកាន់ពូជ សាសន៍
 

លោកស្រី Pramila Jayapal កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការហៅអ៊ីស្រាអែលថាជា “រដ្ឋប្រកាន់ពូជសាសន៍”

សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តគាំទ្រដោយសំឡេងយ៉ាងច្រើនលើសលប់លើសេចក្តីសម្រេចមួយ ដោយប្រកាសថា អ៊ីស្រាអែល “មិនមែនជារដ្ឋប្រកាន់ពូជសាសន៍ ឬបំបែកពូជសាសន៍” នៅក្នុងសារមួយសំដៅទៅ កាន់អ្នករិះគន់។ សេចក្តីសម្រេចនេះទទួលបានការអនុម័តគាំទ្រចំនួន ៤១២សំឡេង ទល់នឹង ៩សំឡេង កាលពី ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានជួបសន្ទនាជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមាន។ មានសមាជិកសភាម្នាក់បាន “អវត្តមាន” នៅក្នុងការបោះឆ្នោតនេះ។ សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សមាជិក សភាលោកស្រី Pramila Jayapal កាលពីថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ដែលជាប្រធាននៃកិច្ចប្រជុំស្តីពីវឌ្ឍនភាពសភា (Congressional Progressive Caucus) ដោយហៅប្រទេស​អ៊ីស្រាអែល​ថាជា “រដ្ឋប្រកាន់ពូជសាសន៍”….៕

https://www.aljazeera.com/amp/news/2023/7/18/israel-not-a-racist-state-us-house-resolution-proclaims



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`