logo logo
banner1
គណៈកម្មាធិការជំនាញនៃរដ្ឋសភាប្រទេសតួកគីពិនិត្យ និងអនុម័តលើកំណែទម្រង់ច្បាប់បោះឆ្នោតរួចហើយ
 

កិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋធម្មនុញ្ញនៃរដ្ឋសភាតួកគី

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការជំនាញមួយនៃរដ្ឋសភាសាធារណរដ្ឋតួកគី បាន អនុម័តសំណើសេចក្តីព្រាងច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់បោះឆ្នោតដើម្បីកាត់បន្ថយច្រកចូលបោះឆ្នោតពី១០% ទៅ ៧%។ គណៈកម្មាធិការរដ្ឋធម្មនុញ្ញនៃរដ្ឋសភាតួកគីបានអនុម័តសេចក្តីព្រាងច្បាប់ដែលត្រូវបានបញ្ជូនមកដោយ គណបក្សយុត្តិធម៌ និងអភិវឌ្ឍ និងគណបក្សចលនាអ្នកជាតិនិយមទាំងនេះកាលពីដើមខែមីនា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះ បានស្នើឱ្យលុបចោលលក្ខខណ្ឌសម្រាប់គណបក្សនយោបាយទាំងអស់ស្តីពី ការបង្កើត ក្រុមសមាជិកសភាដែលអាចឈរឈ្មោះនៅក្នុងការបោះឆ្នោត ហើយនឹងតម្រូវឱ្យគណបក្សនយោបាយទាំងអស់បញ្ចប់ការរៀបចំរបស់ខ្លួនក្នុងរយៈពេល ៦ ខែ នៅក្នុងខេត្តចំនួន ៤១ នៅមុនការបោះឆ្នោត។ សំណើសេចក្តី-ព្រាងច្បាប់នេះ ក៏នឹងរឹតបន្តឹងការផ្លាស់ប្តូរអាសយដ្ឋានផងដែរសម្រាប់សាច់ញាតិនៅក្នុងការបោះឆ្នោតតំបន់ដើម្បីទប់ស្កាត់លំហូរនៃអង្គបោះឆ្នោត។ ជំនួសឱ្យអាសយដ្ឋានអង្គបោះឆ្នោតកាលពីឆ្នាំ២០២១ នឹងត្រូវបានគេគិតថាជានិវេសនដ្ឋានរបស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មាន Demirören News Agency បានរាយការន៍ថា គណៈកម្មាធិការនេះ បានចំណាយ ពេល ១៧ ម៉ោង សម្រាប់ពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះ។ លោក Yusuf Beyazıt សមាជិករដ្ឋសភាតំណាង ក្រុង Tokat មកពីគណបក្សយុត្តិធម៌ និងអភិវឌ្ឍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនេះ។ សេចក្តីព្រាងច្បាប់ដែលមាន ១៥ មាត្រានេះ ត្រូវបានដាក់ស្នើទៅសភាតួកគីអមដោយហត្ថលេខារបស់សមាជិកភាគណបក្សយុត្តិធម៌ និងអភិវឌ្ឍ និងគណបក្សចលនាអ្នកជាតិនិយម។

ទន្ទឹមគ្នានេះ លទ្ធផលមួយត្រូវបានគេរំពឹងថា នឹងត្រូវបានគេបង្ហាញនៅក្នុងចំណោមមន្ត្រីរៀបចំការបោះឆ្នោត សំខាន់ៗបំផុតចំនួន ៣ រូប ដើម្បីជ្រើសរើសធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរៀបចំការបោះឆ្នោត៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.dailysabah.com/politics/legislation/turkish-parliament-committee-clears-bill-on-election-law-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`