logo logo
banner1
គណៈប្រតិភូសមាជិកសភាអឺរ៉ុបនឹងបំពេញទស្សនកិច្ចកោះតៃវ៉ាន់ នៅចុងខែកក្កដា ឆ្នាំ២០២៣
 

រូបភាពក្រសួងការបរទេសកោះតៃវ៉ាន់

ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីប្រកាសព័ត៌មានមួយថា គណៈប្រតិភូសមាជិកសភាអឺរ៉ុប មួយក្រុមនឹងបំពេញទស្សនកិច្ចកោះតៃវ៉ាន់ នៅចុងខែកក្កដា ឆ្នាំ២០២៣​ខាងមុខនេះ និងចួបជាមួយមន្រ្តី កំពូលៗរបស់រដ្ឋាភិបាល រួមទាំង លោកស្រីប្រធានាធិបតី Tsai Ing-wen ផងដែរ។​ ទស្សនកិច្ចមកតៃវ៉ាន់ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា របស់គណៈប្រតិភូ ១៥រូប នឹងដឹកនាំដោយអនុប្រធានគណៈកម្មាធិការកិច្ច ការបរទេសនៃសភាអឺរ៉ុប និងរួមទាំង សមាជិកសភា ៨រូបផ្សេងទៀតមកពីគណបក្សផ្សេងៗគ្នា។ ប៉ុន្តែយ៉ាង ណាក៏ដោយក្រសួងការបរទេសមិនបានផ្តល់ព័ត៌មានបន្ថែមពីសមាជិកគណៈប្រតិភូសភានោះឡើយ។

គណៈកម្មាធិការកិច្ចការបរទេសបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយផ្សេងទៀតថា ផែនការធ្វើ ដំណើរមកតៃវ៉ាន់របស់គណៈប្រតិភូ គឺជាផ្នែកមួយនៃដំណើរ​ទស្សនកិច្ច​ដ៏ធំមួយមកកាន់ទ្វីបអាស៊ីដែល ក្នុងនោះរួមទាំង ប្រទេសជប៉ុនផងដែរ។ គណៈប្រតិភូនឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូដែលមានគំនិតដូចគ្នាដោយ​ពិភាក្សាពីស្ថានការណ៍ភូមិសាស្រ្តនៅឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់សមុទ្រ ចិនខាងត្បូងជាមួយតំណាងមកពីប្រទេសជប៉ុន និងតៃវ៉ាន់។ គណៈកម្មាធិការបានថ្លែងបន្ថែមថា តៃវ៉ាន់ ទន្ទឹងរង់ចាំធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីលើកឡើងពីការយល់ដឹងពីសារៈសំខាន់នៃសន្តិភាព និងស្ថិរ ភាពនៅច្រកសមុទ្ទតៃវ៉ាន់ នៅក្នុងអឺរ៉ុប…៕

https://focustaiwan.tw/politics/202307180026



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`