លោក Muhammad Aboul Enein ប្រធានសភាមេឌីទែរ៉ាណេ និងលោក Hamouda Sabbagh ប្រធានសភាស៊ីរី
លោក Hamouda Sabbagh ប្រធានសភានៃសាធារណរដ្ឋអារ៉ាប់ស៊ីរីបានចួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងសភានៃបណ្តាប្រទេសមានព្រំដែនជាប់សមុទ្ទមេឌីទែរ៉ាណេ។ គណៈប្រតិភូដឹកនាំ ដោយលោក Muhammad Aboul Enein ប្រធានសភាកិត្តិយសនៃសភាមេឌីទែរ៉ាណេ និងអនុប្រធាន សភា។ លោក Sabbagh បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃតួនាទីសភាមេឌីទែរ៉ាណេ នាំមកនូវទស្សនៈសភា រួមគ្នា និងរួមចំណែកក្នុងការពាំនាំនូវរូបភាពពិតនៃអ្វីដែលកើតមានឡើងនៅក្នុងប្រទេសស៊ីរីទៅកាន់សភា ដទៃទៀតនៅក្នុងពិភពលោក។
លោក Sabbagh បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតស្រួចរបស់សភាស៊ីរីក្នុងការចូលរួមក្នុងសន្និសីទសភា អន្តរជាតិ និងសម្របសម្រួលការងាររួមគ្នាដើម្បីបម្រើប្រជាជនក្នុងតំបន់ និងក្នុងពិភពលោក។ សម្រាប់ ភាគីសភាមេឌីទែរ៉ាណេ លោក Aboul Enein និងលោកអនុប្រធានសភាបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការផ្ទេរការឈឺចាប់របស់ប្រជាជនស៊ីរីពីការប៉ះពាល់ដោយសារទណ្ឌកម្មសេដ្ឋកិច្ច ទៅកាន់ពិភពលោក តាមរយៈសភាមេឌីទែរ៉ាណេ…៕
https://see.news/president-of-the-syrian-peoples-assembly-meets-the-delegation-of-the-mediterranean-parliaments-headed-by-aboul-enein
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម