រូបភាពកងកម្លាំងយោធានៃសាធារណរដ្ឋបារាំង
សភានៃសាធារណរដ្ឋបារាំងបានអនុម័តទឹកប្រាក់ចំណាយ ៤១៣ពាន់លានអឺរ៉ូ ដើម្បីលើកកម្ពស់កង កម្លាំងការពារជាតិរបស់លោកប្រធានាធិបតីបារាំង Emmanual Macron។ ជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤-២០២៦ ត្រូវបានលោកប្រធានាធិបតីប្រកាសឡើងកាលពីខែមករា ឆ្នាំ២០២៣នោះ លោកបានបញ្ជាក់ជាថ្មីពីភាពចាំបាច់ក្នុងការធានាដល់ “សេរីភាព សន្តិសុខ វិបុលភាព និងទីកន្លែងរបស់យើងនៅក្នុង ពិភពលោកមួយនេះ”។ វាតំណាងនូវការបង្កើនចំណាយយោធា ជាង ១ភាគ៣ សម្រាប់សាធារណរដ្ឋបារាំង ដោយសារតែបណ្តាលមកពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
គួរកត់សម្គាល់ថា ថវិកានេះមិនរួមបញ្ចូលជំនួយណាមួយសម្រាប់អ៊ុយក្រែន ឬបង្ហាញពីជំនួយនាពេល អនាគតនោះឡើយ។ ក្រុមមន្រ្តីបានថ្លែងថា ការគាំទ្រអ៊ុយក្រែនគឺជាអ្វីមួយដែលអាចប្រែតាមកាលៈទេសៈ ហើយលោកប្រធានាធិបតីចង់ធានាការវិវត្តនៃការគាំទ្រនេះ មិនអាចធ្វើឱ្យប៉ះពាល់ដល់ការកសាងសមត្ថ ភាពរបស់យើងផ្ទាល់។ ជំនួសមកវិញ ប្រជាជនបារាំងភាគច្រើននឹងលេចធ្លោឡើងតាមរយៈឧបករណ៍សន្តិ ភាពរបស់សហភាពអឺរ៉ុប (EPF) ដែលជាយន្តការផ្តល់ថវិកាសម្រាប់សកម្មភាពពាក់ព័ន្ធនឹងយោធា និង ការពារជាតិរបស់សហភាពអឺរ៉ុប…៕
https://www.overtdefense.com/2023/07/17/french-parliament-approves-plans-to-increase-national-military-spending/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម