លោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាហ្សកហ្ស៊ី
លោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រទេសហ្សកហ្ស៊ីបានថ្លែងថា ប្រទេសរបស់លោកគឺជា “ជនរងគ្រោះដំបូងគេ” នៃអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ី និងថា រដ្ឋាភិបាលហ្សកហ្ស៊ីបានព្រមានដល់ដៃគូក្រុមប្រទេសលោកខាងលិចរួចហើយ ពីការបន្តគំរាមកំហែងពីសំណាក់រដ្ឋាភិបាលវិមានក្រឹមឡាំង បន្ទាប់ពីជម្លោះតាំងពីឆ្នាំ២០០៨ កន្លងមក។
ថ្លែងទៅកាន់សារព័ត៌មានអ៊ុយរូហ្គាយ El Pais ក្នុងដំណើរទស្សនកិច្ចជាលើកទី១ ទៅកាន់អាម៉េរិកខាងត្បូង លោក Samkharadze បានថ្លែងថា រុស្ស៊ីបានប្រើប្រាស់នូវ “យុទ្ធវិធីតែមួយដូចគ្នាបេះបិទ” នៅក្នុងប្រទេសអ៊ុយក្រែន ដូចដែលគេបានធ្វើនៅក្នុងប្រទេសហ្សកហ្ស៊ីក្នុងសង្រ្គាមរយៈពេល ៥ថ្ងៃ រវាងប្រទេសទាំងពីរកាលពី១៥ឆ្នាំមុន។ លោកបានកត់សម្គាល់ថា ប្រទេសរបស់លោកមានសង្រ្គាម ៣ដងរួចមកហើយជាមួយរុស្ស៊ី មានទាំងសង្រ្គាមដោយផ្ទាល់ និងដោយប្រយោល ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ យើងគឺជាជនរងគ្រោះដំបូងគេនៃអំពើឈ្លានពានរបស់រុស្ស៊ី។ យើងបានប្រាប់ដល់ដៃគូក្រុមប្រទេសលោកខាងលិចរបស់យើង ជាពិសេស សហភាពអឺរ៉ុប និងស.រ.អាថា ប្រសិនបើមិនបញ្ឈប់រុស្ស៊ីទេ នោះហ្សកហ្ស៊ីនឹងមិនមែនជាទីកន្លែងចុងក្រោយដែលរុស្ស៊ីនឹងធ្វើការវាយប្រហារនោះឡើយ។ ការអកុសលយើងថាត្រូវ រុស្ស៊ីពិតជាវាយប្រហារទៀតមែន ក៏ប៉ុន្តែយើងមិនមានការភ្ញាក់ផ្អើលនោះឡើយ។
លោក Samkharadze បានកត់សម្គាល់ថា រុស្ស៊ីបានប្រើយុទ្ធវិធីតែមួយដូចគ្នាបេះបិទនៅក្នុងប្រទេស អ៊ុយក្រែន ដូចនៅក្នុងប្រទេសហ្សកហ្ស៊ី ដៃគូរបស់ហ្សកហ្ស៊ី នៅក្នុងក្រុមប្រទេសលោកខាងលិច នៅក្នុងសហភាពអឺរ៉ុប នៅក្នុងអង្គការណាតូ គួរតែយល់ជាងមុនពីក្តីបារម្ភរបស់យើង និងគួរយល់ថាពេលនេះ បើគ្មានសន្តិសុខ នៅក្នុងប្រទេសហ្សកហ្ស៊ី ក៏គ្មានសន្តិសុខនៅក្នុងតំបន់សមុទ្ទខ្មៅ ហើយបើគ្មានសន្តិសុខនៅក្នុងតំបន់សមុទ្ទខ្មៅ ក៏គ្មានសន្តិសុខនៅក្នុងអឺរ៉ុបនោះដែរ។
សមាជិកសភាហ្សកហ្ស៊ីរូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហ្សកហ្ស៊ីបានគាំទ្រដល់អ៊ុយក្រែន នៅរាល់វេទិកាអន្តរជាតិទាំងអស់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក។ យើងបានទទួលជនភៀសខ្លួនអ៊ុយក្រែនជាង ៣០,០០០នាក់ ដោយផ្តល់ដល់ពួកគេនូវការថែទាំផ្តល់ទីជម្រក និងការដឹកជញ្ជូនពីរដ្ឋាភិបាលហ្សកហ្ស៊ី។ ក្នុងវិស័យនយោបាយ ការទូត និងមនុស្សធម៌ យើងបានគាំទ្រដល់អ៊ុយក្រែនតាមដែលយើងអាចធ្វើបាន ហើយយើងគាំទ្រអ៊ុយក្រែន ចំពោះការតស៊ូពុះពារដើម្បីអធិបតេយ្យភាពជាតិរបស់ខ្លួន៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://agenda.ge/en/news/2023/2780
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម