ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភាអឺរ៉ុប
សភាអឺរ៉ុបបានទទូចយ៉ាងខ្លាំងឱ្យសាធារណរដ្ឋឥណ្ឌា ចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សាលើជាតិសាសន៍ និងសាសនា ត្រូវការពារសាសនាភាគតិចទាំងអស់ ដូចជាសហគមន៍គ្រឹស្តសាសនិករដ្ឋ Manipur និងបង្ការជាមុននូវការកើនឡើងថែមទៀត។ សេចក្តីសម្រេចរបស់សភាអឺរ៉ុបបាន ធ្វើឡើងបន្ទាប់ពីមានជម្លោះហិង្សានាពេលថ្មីៗនេះ នៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌាចាប់តាំងពីខែ ឧសភា ឆ្នាំ២០២៣មក ដែលបណ្តាលឱ្យមានមនុស្សហោចណាស់ ១២០នាក់បានស្លាប់បាត់បង់ជីវិត ៥០,០០០នាក់រត់ភៀសខ្លួន និងផ្ទះ ព្រមទាំងព្រះវិហារ ២៥០ខ្នង បានត្រូវបំផ្លាញ។
សេចក្តីសម្រេចរបស់សភាអឺរ៉ុបបានកត់សម្គាល់ថា ភាពមិនអត់ឱនចំពោះសហគមន៍ជនជាតិភាគ តិចបានរួមចំណេកក្នុងអំពើហិង្សាបច្ចុប្បន្ន និងក្តីព្រួយបារម្ភពីការពាក់ព័ន្ធនឹងនយោបាយ គោលនយោ បាយបែកបាក់ដែលលើកកម្ពស់អ្នកកាន់សាសនាហិណ្ឌូភាគច្រើននៅក្នុងតំបន់។ រដ្ឋបាលរដ្ឋ Manipur បានបិទអ៊ីនធឺណិត និងរាំងខ្ទប់យ៉ាងធ្ងន់ធ្ងរដល់ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលដែលកម្លាំងសន្តិសុខមានជាប់ពាក់ព័ន្ធនឹងការសម្លាប់នាពេលថ្មីៗនេះដែលធ្វើឱ្យបង្កើនការបាត់បង់ទំនុកចិត្តថែមទៀតមកលើអាជ្ញាធរ។ សមាជិកសភាអឺរ៉ុបបានអំពាវនាវដល់អាជ្ញាធរឥណ្ឌាឱ្យអនុញ្ញាតឱ្យមានការស៊ើបអង្កេត ឯករាជ្យក្នុងអំពើហិង្សា ដោះស្រាយបញ្ហានិទណ្ឌភាព និងដកចោលការហាមឃាត់ការប្រើអ៊ីនធឺណិត។
សមាជិកសភាអឺរ៉ុបក៏ទទូចផងដែរ ឱ្យភាគីជម្លោះទាំងអស់ត្រូវបញ្ឈប់ការថ្លែងការណ៍បែបអុជអាល បង្កើតទំនុកចិត្តឡើងវិញ និងដើរតួនាទីដោយមិនលម្អៀងក្នុងការសម្រុះសម្រួលភាពតានតឹង។ សភាអឺរ៉ុប បានបញ្ជាក់អះអាងពីការអំពាវនាវជាថ្មីរបស់ខ្លួន ឱ្យធ្វើសមាហរណកម្មសិទ្ធិមនុស្សចូលទៅក្នុងគ្រប់វិស័យនៃភាពជាដៃគូសហភាពអឺរ៉ុប-សាធារណរដ្ឋឥណ្ឌា រួមទាំង វិស័យពាណិជ្ជកម្មផងដែរ។
សមាជិកសភាអឺរ៉ុប ក៏បានតស៊ូមតិឱ្យពង្រឹងកិច្ចសន្ទនាសិទ្ធិមនុស្ស និងជំរុញទឹកចិត្តដល់សហភាព អឺរ៉ុប និងបណ្តារដ្ឋជាសមាជិកត្រូវបង្កើនការព្រួយបារម្ភពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាប្រព័ន្ធ និងជាសាធារណៈ ជាពិសេស សេរីភាពនៃការបញ្ចេញមតិ សេរីភាពសាសនា និងការរួមតូចនៃលំហរសម្រាប់សង្គមស៊ីវិលជាមួយនឹងភាគី ឥណ្ឌានៅឯកម្រិតខ្ពស់បំផុត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៧-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://dunyanews.tv/en/World/739964-European-Parliament-adopts-resolution-on-India-s-human-rights-breaches
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម